ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកទិញយន្តហោះគ្មានមនុស្សបើកពីចិន ធ្វើជាផ្ទាំងស៊ីប បាញ់ប្រហារ 

ចែករំលែក៖

អាមេរិកពិតជាខូចណាស់ នៅពេលដែល​យន្តហោះគ្មានមនុស្សបើករបស់ចិន​កំពុងតែពេញនិយមនៅលើទីផ្សា​​រដោយមានប្រទេសជាច្រើនទិញយកទៅប្រើប្រាស់ ។ ចំណែកអាមេរិក ក៏ទិញពីចិនដូចគ្នា តែមិនមែនទិញយកទៅ ប្រើប្រាស់នោះឡើយ គឺទិញយន្តទៅធ្វើផ្ទាំងស៊ីបបាញ់ប្រហារ ហ្វឹកហាត់។ 

កាលពីថ្ងៃទី​២៧ ខែតុលា កម្លាំងទាហានអាមេរិកបានប្រកាសថា​​នឹងបន្តទិញយន្តហោះ គ្មាន មនុស្សបើក មួយចំនួនធំដែលផលិតដោយ​ប្រទេសចិន មកធ្វើជាផ្ទាំងស៊ីបចល នាហោះហើរ នៅលើអាកាស សម្រាប់ទាហានអាមេរិក ហ្វឹកហាត់បាញ់ប្រហារ​។

អ្នកនាំពាក្យ មន្ទីបញ្ចកោណអាមេរិក​លោក Mike Andrews បានប្រកាសថា​ ជារៀងរាល់លើក ដែលអាមេរិកទិញយន្តហោះគ្មានមនុស្សបើកពីចិន គឺទុកធ្វើជាផ្ទាំង ស៊ីបបាញ់ ប្រហារតែ ប៉ុណ្ណោះ​ ហើយការទិញ​គឺត្រូវបានលើកលែងពន្ធ​។

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុក ទិញសព្វាវុធ​ និងបច្ចេកវិទ្យា សម្រាប់ ក្រសួងការពារជាតិ​ លោក​ Ellen Lord ​បានបញ្ជាក់ថា  ការទិញយន្តហោះគ្មានមនុស្សបើក​ត្រូវបានលើកលែងពន្ធ​ជាពិសេស​ ដើម្បីយកមកហ្វឹកហាត់ ដល់កម្លាំងប្រឆាំង យន្តហោះ គ្មានមនុស្សបើក អាមេរិក​ ក្នុងការវាយប្រហារបាញ់កម្ទេច​ យន្តហោះរបស់សត្រូវ​។

លោក​ Ellen Lord បន្តទៀតថា «យើងមិនអនុញ្ញាតឲ្យបើប្រាស់យន្តហោះ គ្មានមនុស្សបើក របស់ ចិន នៅក្នុងស្ថានភាពពិតនោះឡើយ  ដោយគ្រាន់តែប្រើប្រាស់ដើម្បី ធ្វើជាផ្ទាំងស៊ីប​បាញ់ប្រហារតែប៉ុណ្ណោះ »។

សកម្មភាពរបស់អាមេរិក កើតឡើងក្រោយពេលដែលយន្តហោះ​គ្មានមនុស្សបើក វាយលុក របស់ ចិន កាន់តែទទួលបានទំនុកចិត្តពីបណ្តាប្រទេស ទិញយកទៅប្រើប្រាស់  ក្នុងនោះមាន អ៊ីរ៉ាក់ ស៊ីរី ប៉ាគីស្ថាន កូរ៉េខាងជើង…ក៏ដូចជាបណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក។ បច្ចុប្បន្នអ៊ីរ៉ាក់ បានប្រើប្រាស់ យន្តហោះគ្មានមនុស្សបើករបស់ចិន វាយលុកទៅលើទីតាំង នានា របស់ក្រុមភេរវកម្ម​៕ 


ចែករំលែក៖