បាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ មានសញ្ញាអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។ តាមការលើកឡើងពីក្រសួងសុខាភិបាលអ៊ីរ៉ាក់បានបញ្ជាក់ថាមកទល់ពេលនេះ គិតចាប់តាំងពីថ្ងៃទី ២៥ខែតុលាមកទល់ពេលនេះ មានអ្នកស្លាប់ កើនឡើងរហូតដល់ទៅ២៥នាក់ និងរងរបួសរាប់ពាន់នាក់ ផ្សេងទៀត។
សារព័ត៌មានស៊ីអិនអិន បានផ្សាយថា អ្នកស្លាប់ដោយអំពើបាតុកម្មនៅទីក្រុងបាដាដ ប្រ ទេស អ៊ីរ៉ាក់បានកើនឡើង៦២នាក់ ។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វួងបាតុកម្មហិង្សា ។
បាតុករជាច្រើនពាន់នាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលពាក់ព័ន្ធនឹងការអត់ការ ងារ ធ្វើ, អំពើពុករលួយរបស់រដ្ឋាភិបាល ក៏ដូចជាកង្វះសេវាកម្មជាមូលដ្ឋានជាដើម។ ប្រភពបាន បញ្ជាក់ថា មនុស្ស ២ ៥៩២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាលដោយ សារ បាតុកម្ម ប៉ុន្មានថ្ងៃចុងក្រោយនេះ ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ ដោយ សារតែបាតុកម្មដុតបំផ្លាញអគារការិយាល័យគណបក្សនយោបាយមួយ ស្ថិតនៅភាគខាង ត្បូងរបស់អ៊ីរ៉ាក់ ។ នៅពេលនេះ ប៉ូលិសបាននិងកំពុងបើកការស៊ើបអង្កេត អ្នកដែល ជាមេខ្លោងបង្កអគ្គិភ័យនោះហើយ ។ កម្លាំងសន្តិសុខបានប្តេជ្ញាអនុវត្តច្បាប់ប្រឆាំងភេរវកម្ម ទប់ទល់ជាមួយបាតុករដែលប្រើអំពើហិង្សាដ៏រីករាលដាលនោះ ។
គួររំលឹកផងដែរថា កាលពីដើមខែតុលា ឆ្នាំ២០១៩ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានសម្លាប់បាតុករអស់ជាង១០០នាក់ផងដែរ និងបណ្តាលឲ្យរងរបួសជាង ៥ ០០០ នាក់ អំឡុងពេលបាតុកម្មមួយមានរយៈពេលចំនួន៦ថ្ងៃនោះ ៕