ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅខណ្ឌឫស្សីកែវ ឃាត់ឃាត់ខ្លួនអ្នកញៀនល្បែង៨នាក់ ទូហ្គេមមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌ ប៉ុស្តិ៍ ចុះទៅបង្ក្រាប ឃាត់ខ្លួនទាំងក្រុមអ្នកជួញដូរគ្រឿងញៀន៨នាក់ ស្រី២នាក់ ដកហូតបានទូហ្គេមបាញ់ត្រីមួយគ្រឿង កាលពីម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីក្រោយពីប្រជាពលរដ្ឋរាយការណ៍ជុំវិញសភាពការក្នុងមូលដ្ឋាន ល្បែងសុីសង និង ផ្តុំគ្នាជក់គ្រឿងញៀន ទើបនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះកម្លាំងរបស់អធិការដ្ឋាន ប៉ុស្តិ៍ចុះទៅបង្ក្រាប ឃាត់ខ្លួនបាន ជនសង្ស័យ៨នាក់ ស្រី២នាក់ ពាក់ព័ន្ធនឹង ជក់ លក់ គ្រឿងញៀន និងដកហូតបានទូហ្គេមបាញ់ត្រីមួយគ្រឿងផងដែរ ។

បន្ទាប់ពីកើតហេតុជនសង្ស័យនិងសម្ភារៈពាក់ព័ន្ធ ត្រូវបាននាំយកទៅកាន់ផ្នែកជំនាញខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖