ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់មានប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​ APEC នៅឡើយទេ ក្រោយឈីលី​ដកខ្លួន

ចែករំលែក៖

កិច្ចប្រជុំAPEC ​បានដើរតួនាទីយ៉ាងសំខាន់បំផុត ហើយក៏ជាពេលវេលា​ដែល ប្រធានា​ធិបតី​អាមេរិក និងប្រធានាធិបតីចិន លោកស៊ីជីងពីង ចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម។ ប៉ុន្តែពេលនេះទីតាំងដែលត្រូវរៀបចំនោះ ត្រូវបានលុបចោលដោយសារតែ​វិបត្តិក្នុង​ប្រទេស ​។

បាតុកម្មនៅក្នុងប្រទេសឈីលី មិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ​  បើទោះបីរដ្ឋាភិ​បាលបាន​ស្តាប់តាមការចង់បានរបស់ពលរដ្ឋក្តី។កតាទាំងនោះហើយទើប​រដ្ឋាភិបាល​​ឈី​លី បានប្រកាសសុំដកខ្លួន ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ APEC ​នៅខែក្រោយ​ ។

បាតុកម្មក្លាយជាហិង្សា​នៅក្នុងប្រទេសនេះ​ បណ្តាលឲ្យមនុស្ស​១៨នាក់ស្លាប់ ​ ហើយបាតុ​កម្ម​នៅតែអូសបន្លាយ អាចប៉ះពាល់ដល់ ការរៀបចំកិច្ចប្រជុំ​។ ដូច្នេះ ឈីលី បានប្រកាស​ដកខ្លួន ទុកឲ្យប្រទេសផ្សេងទៀតជាអ្នកធ្វើវិញ​។ ការសម្រេចខាងលើ ធ្វើឲ្យប្រទេស​ជា​សមាជិក​APEC ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដោយ​មកទល់ពេលនេះមិនទាន់មានប្រទេស បម្រុង​សម្រាប់រៀបចំ​កិច្ចប្រជុំដ៏សំខាន់នេះ។

ប្រធានាធិបតី​ ឈីលី​ លោក​ Sebastian Pinera ​ ក៏បានប្រកាសពីកម្រោង​លាលែងចេញ​ពីតំណែង ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នយោបាយ សាជាថ្មីឡើងវិញ​នៅក្នុងប្រ​ទេស។​ ក្រៅពីកិច្ចប្រជុំ​ APEC នៅមានកិច្ចប្រជុំស្តីពី​បម្រែបម្រួលអាកាសធាតុ  CO25 នៅខែធ្នូ ក្នុងប្រទេសឈីលី​ក៏ត្រូវ លុបចោលផងដែរ​។

ប្រធានាធិបតីឈីលី លោក​ Sebastian Pinera បាននិយាយតាមកញ្ចក់ទូរទស្សន៍​ថា​«តួនាទី​របស់ប្រធានាធិបតី​​គឺដាក់ផលប្រយោជន៍ របស់ពលរដ្ឋនៅមុខជានិច្ច​»។

តាមគម្រោងកិច្ចប្រជុំ  APEC ​ធ្វើឡើងចាប់ពីថ្ងៃទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​មេដឹក​នាំ២០ ប្រទេសចូលរួម​។ នៅទីនោះប្រធានាធិបតីដូណាល់ ត្រាំ និង​ប្រធានាធិបតី​ស៊ីជីនពីង​ គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមពាណិជ្ជកម្មដែល​អូស​បន្លាយ​រយៈពេល​១៥​ ខែកន្លងមក ៕


ចែករំលែក៖