ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ បឋមបានឲ្យដឹងថា នារីជនជាតិអង់គ្លេស វ័យ២៤ឆ្នាំ ដែលបាត់ខ្លួនតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩មកនោះ បានរកឃើញ សពហើយនៅវេលារសៀលថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៩ ដែលសពនាងអណ្តែត លើសមុទ្រ ខេត្តកោះកុង ជាប់ព្រំដែនទឹក ប្រទេសថៃ ។ ពេលនេះសមត្ថកិច្ចបានស្រង់ យកសពបញ្ជូនឲ្យក្រុមគ្រួសារដែលរង់ចាំ នៅខេត្តព្រះសីហនុ ។
មន្ដ្រីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យ ដឹងគិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ថាកម្លាំងចម្រុះបានបន្តចុះប្រតិបត្តិការុករកស្ត្រីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលាជាបន្តទៀត។
សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ក្រុមរុករកបានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ អូប័រជាច្រើនគ្រឿង, ឧទ្ធម្ភាគចក្រ, អ្នកជ្រមុជទឹកបាតសមុទ្រ, ស្វែងរកលើផ្ទៃសមុទ្រ និងតាមប្រជុំកោះរ៉ុង កោះស្តេច រហូតដល់កោះឆ្លាម ក្បែរព្រំដែនទឹកប្រទេសថៃ ទៅតាមការផ្តល់ព័ត៌មានពីអ្នកនេសាទអះអាងថា បានឃើញសពអណ្តែតទឹក។ ក៏ប៉ុន្តែក្រុមការងាររុករកមិនទាន់បានប្រទះឃើញ តម្រុយណាមួយដូចដែលអ្នកនេសាទបានរាយការណ៍មកសមត្ថកិច្ចនោះទេ៕ ឆ្លាម សមុទ្រ