ព័ត៌មានទាន់ហេតុការណ៍៖

មិនខ្វល់! កូរ៉េខាងជើង បន្តសាកល្បង មីស៊ីល ដោយជោគជ័យ

ចែករំលែក៖

មិនខ្វល់ពីការព្រមាន ពីប្រទេសមហាអំណាចអាមរិក កូរ៉េខាងជើងនៅតែបន្តសាកល្បង កាំជ្រួចមីស៊ីល ដោយជោគជ័យ  ជាថ្មីម្តងទៀតនៅ រសៀលថ្ងៃទី​៣១ ខែតុលា ។ ការសាកល្បងនៅពេលនេះគឺជាប្រភេទរ៉ុក្កែត​ ខ្នាតធំ ។

ការសាកល្បងជាថ្មីនោះគឺជាសារ ផ្ញើទៅកាន់អាមេរិក កូរ៉េខាងជើង មិនខ្វល់ពីការដាក់ទណ្ឌកម្ម ពីអាមេរិកនោះឡើយ ដោយនៅតែបន្តផលិតអាវុធដើម្បីការពារជាតិ។ កន្លងមកកូរ៉េខាងជើង បានប្រកាស ថា​នឹងពិភាក្សាជាមួយអាមេរិក ក្នុងនាមជាប្រទេសបរមាណូដូចគ្នា។

តាមសារព័ត៌មាន​ KCNA នៅថ្ងៃទី​១ ខែវិច្ឆិកា បានផ្សាយថា​ មជ្ឈមណ្ឌល វិទ្យាសាស្ត្រយោធា របស់កូរ៉េខាងជើង ​បានសាកល្បងទទួលបានជោគជ័យជាថ្មីម្តងទៀត​ នៅប្រព័ន្ធបាញ់រ៉ុក្កែតខ្នាតធំ​ កាលពីថ្ងៃទី​៣១ ខែតុលា ។

មេដឹកនាំគីមជុងអ៊ុនបង្ហាញការពេញចិត្តយ៉ាងខ្លាំង​ ហើយផ្ញើសារអបអរសាទរដល់​ក្រុមវិទ្យាសាស្ត្រការពារជាតិ​​ ដែលបានខិតខំ​បង្កើនកម្លាំងការពារជាតិយ៉ាងរឹងមាំ ពិសេសគឺអាវុធទំនើបៗ។

កន្លងមក អគ្គមេបញ្ជាការ កងពលចំរុះ​ កូរ៉េខាងត្បូង​ JCS ​បានប្រកាសឲ្យដឹងថា ​ការបាញ់​សាកល្បងរ៉ុក្កែតខាងលើ​ធ្វើឡើងនៅវេលាម៉ោង​៤:​៣៥នាទី និង​ម៉ោង​៤: ៣៨នាទី​​ រសៀលថ្ងៃទី​៣១ខែតុលា​(​ម៉ោងក្នុងតំបន់)  រ៉ុក្កែតទាំងពីរ បានហោះហើរប្រមាណ​៣៧០ គីឡូម៉ែត្រ ក្នុងកម្ពស់​៩០គីឡូម៉ែត្រ ។ នេះជាការបាញ់សាកល្បង លើកទី​១២ហើយរបស់ទីក្រុងព្យុះយ៉ាងនៅក្នុង ឆ្នាំ​២០១៩។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រសួងការពារជាតិជប៉ុន ក៏បានបញ្ជាក់ផងដែរថា​ រ៉ុក្កែតកូរ៉េខាងជើង មិនបានធ្លាក់ចូលក្នុងតំបន់សមុទ្រ របស់ជប៉ុននោះឡើយ​៕


ចែករំលែក៖