ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាប្រគល់អាវុធជូនសមត្តកិច្ច នឹងទទួលនូវអង្ករ ១ការ៉ុងលើកទឹកចិត្តផងដែរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានទទួលអាវុធកែច្នៃចំនួន ០៧ដើមពីពលរដ្ឋចំនួន ០៧នាក់ផងដែរ ក្នុងនោះក៏បានលើកទឹកចិត្តជូនពួកគាត់ម្នាក់ៗអង្ករ ១ការ៉ុងផងវិញដែរ ។

ពិធីប្រគល់ទទួលអាវុធកែច្នៃ និងអង្ករខាងលើ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែង ជាធម្មតា! គណៈបញ្ជាការឯកភាពស្រុក និងមន្រ្តីនគរបាលយុត្តិធម៌ ឧក្សាចុះផ្សាយណែនាំប្រជាពលរដ្ឋដល់មូលដ្ឋាននានា ពាក់ព័ន្ធអាវុធគ្រប់ប្រភេទឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រោះនេះ! ជាករណីខុសច្បាប់ ដូច្នេះ! ជាក់ស្ដែងនៅវេលាខាងលើប្រជាពលរដ្ឋចំនួន ០៧នាក់ មកពីភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានយកអាវុធកែច្នៃចំនួន ០៧ដើមប្រគល់ជូនសមត្តកិច្ចយើង ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ។

របាយការណ៍នគរបាលដដែលបន្តទៀតថា អាវុធកែច្នៃទាំងចំនួន ០៧ដើមខាងលើមាន ២ប្រភេទ ប្រភេទឆ្នុកចំនួន ០៣ដើម  និងប្រភេទខ្យល់ចំនួន ០៤ដើម ក្នុងនោះសមត្តកិច្ចនគរបាលនៃអធិការដ្ឋានស្រុកវាលវែងយើង បានជូនអង្ករដល់ពួកគាត់ម្នាក់ៗចំនួន ១ការ៉ុងផងវិញដែរ ដែលជាអំណោយដ៍ថ្លៃថ្លារបស់អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងបន្តណែនាំផ្ដាំផ្ញើរជូនដល់ប្រជាពលរដ្ឋយើងផ្សេងៗទៀតផងដែរ៕ បុឹម ពិន


ចែករំលែក៖