ព័ត៌មានទាន់ហេតុការណ៍៖

បារម្ភពីសុវត្ថិភាពក្រោយរដ្ឋប្រហារ មិនបង្ហូរឈាម ម៉ិចស៊ីកូ អនុញ្ញាតឲ្យប្រធានាធិបតីប៊ូឡាវី​ ភៀសខ្លូន

ចែករំលែក៖

អតីតប្រធានាធិបតី ​ ប៊ូឡាវី ​លោក​ Evo Morales ​ទទួលបានសិទ្ធិិស្នាក់នៅក្នុងប្រទេសម៉ិចស៊ីកូ​ កាលពីថ្ងៃទី​១១ ខែវិច្ឆិកា​ ក្រោយពេលលោកត្រូវបានយោធា បង្ខំឲ្យលាលែងចេញពីតំណែង​បញ្ចប់វិវាទនយោបាយ​ ។

រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក​ Marcelo Ebrard បានប្រកាសថា លោក​ Morales ទទួលបានសិទ្ធិ ភៀសខ្លួន ដោយមូលហេតុមនុស្សធម៌បន្ទាន់​។ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ បញ្ជាក់ថា ការរស់នៅរបស់លោក​ Morales ​ប្រឈមនឹងគ្រោះថ្នាក់​ ទើបម៉ិចស៊ីកូ សម្រេច ឲ្យលោក ស្នាក់នៅភៀសខ្លួន។

លោក Morales ​បានលាលែងចេញពីតំណែងកាលពីថ្ងៃទី​១០ ខែវិច្ឆិកា​ ក្រោយមានមហាបាតុកម្មអូសបន្លាយជាច្រើនសប្តាហ៍ ហើយកម្លាំងយោធានៅក្នុងប្រទេសនេះក៏បានចូលរួមធ្វើបាតុកម្មផងដែរ ។

ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ រដ្ឋាភិបាលប៊ូឡាវី បានលើកឡើងថា អាចនឹងមានការចូលរួមពីអាមេរិកនៅទីនោះ​

កាលពីថ្ងៃទី​១១ ខែវិច្ឆិកា មេដឹកនាំក្រុមប្រឆាំងនៅបារាំង បានលើកឡើងថា អាមេរិក អាចជាប់ពាក់ព័ន្ធគម្រោងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ប៊ូឡាវី ​ធ្វើឲ្យប្រធានាធិបតី​ Evo Morales ​ត្រូវប្រកាស លាលែងចេញពីតំណែង ដើម្បីបញ្ចៀសការបង្ហូរឈាន និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

រដ្ឋប្រហារនៅប៊ូឡាវី កើតឡើង ក្នុងពេលដែល​ មេបញ្ជាការកងទ័ព ប៊ូឡាវី និង ស្នងការប៊ូលិសជាតិ​ បានទៅស្នើដោយផ្ទាល់ដល់ប្រធានាធិបតី​ ប៊ូឡាវី ឲ្យលាលែងពីតំណែង ។ សំណើរលាលែងពីតំណែងពីសំណាក់ថ្នាក់ដឹកនាំ យោធា និងប៉ូលិសជាតិ គឺជាការធ្វើរដ្ឋប្រហារមិនបង្ហូរឈាន នៅក្នុងប្រទេសនេះ​។

រដ្ឋាភិបាល ប៊ូឡាវី​ បានប្រកាសថា សកម្មភាព ធ្វើរដ្ឋប្រហារ គឺមានការលូកដៃពីបរទេស​ ដើម្បីសម្រេចផលប្រយោនជ៍របស់ប្រទេសនោះ។ ប៊ូឡាវីនឹងរៀបចំការបោះឆ្នោតជាថ្មី នៅពេលខាងមុខ ។

ប្រធានាធិបតី​ប៊ូឡាវី រងការចោទប្រកាន់ បន្លំនៅក្នុងការបោះឆ្នោតនាពេលកន្លងមក បង្ករឲ្យមានមហាបាតុកម្មប្រឆាំងរូបលោក ។ ក្រោយការលាលែងពីតំណែងនោះ ប៊ូឡាវីនឹងបោះឆ្នោតជាថ្មី ដោយមានការចូលរួមត្រួតពិនិត្យ ពីសហគមន៍អឺរ៉ុប​ ៕


ចែករំលែក៖