ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជយយដី​ កម្រិត​៧,១រ៉ិចទ័រ នៅឥណ្ឌូនេស៊ី​  បង្កក្តីបារម្ភពីរលកស៊ូណាមិ

ចែករំលែក៖

ឥណ្ឌូនេស៊ី ងាយរងការរញ្ជួយដី ជាងគេបំផុតនៅលើពិភពលោក ដោយប្រទេស​នេះស្ថិត​នៅ ក្នុងជួរខ្សែក្រវាត់ ភ្លើងនៃផែនដី ។ កាកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា មានការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ  ធ្វើឲ្យ អាជ្ញាធរ ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។

ប៉ុន្តែក្រោយមក អាជ្ញាធរឥណ្ឌូណេស៊ីបានលុបចោលការប្រកាសអាកាសអាសន្ន ពីរលកយក្សស៊ូណាមិវិញហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័របានវាយប្រហារលើកោះ ម៉ូលូកខាស (Moluccas) កាលពីថ្ងៃ១៤ខែវិច្ឆិកា។ 

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីកម្រិតខាងលើ មានចំណុចរញ្ជួយក្នុងសមុទ្រស្ថិតនៅចំងាយ ១៣៩គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុង ធើណេត (Ternate) ជាមួយជម្រៅ ៤៥គីឡូម៉ែត្រទៅក្រោមបាទសមុទ្រ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ និងជនរងគ្រោះណាម្នាក់នៅឡើយទេ។

មុនដំបូង​គេ​ចេញប្រកាសថា ទំហំរញ្ជួយដី​មានរហូតដល់​៧.៤រ៉ិចទ័រ ប៉ុន្តែបន្តិចក្រោយមក ​បានកែតម្រូវឡើងវិញមកត្រឹម​៧.១រ៉ិចទ័រ ហើយមកទល់ពេលនេះ មិនទាន់មានការផ្សព្វផ្សាយអំពីការខូចខាត ឬស្លាប់មនុស្ស​អ្វីនៅឡើយទេ ។ ប្រភពស៊ីនហួបានផ្សាយ​ ការរញ្ជួយដីនេះ​បានកើតឡើង​នៅវេលាម៉ោង​២៣និង១៧នាទី (ម៉ោងនៅក្នុងតំបន់) ត្រង់ចំណុចកណ្តាល​ ១៣៧គីឡូម៉ែត្រ ភាគពាយព្យ​​ដែនកោះ Jailolo ស្ថិតនៅក្នុងខេត្ត North Maluku ភាគខាងកើត​របស់ប្រទេសឥណ្ឌូនេស៊ី ហើយមានជម្រៅ​៧៣គីឡូម៉ែត្រ​ពីក្រោម​បាតសមុទ្រ ។ 

លោក Rahmat Triyono ប្រធានអង្គភាពរញ្ជួយដី​របស់ប្រទេសនេះ​បញ្ជាក់ថា ការព្រមានអំពីរលកយក្សស៊ូណាមិ​បានចេញផ្សាយ ខណៈដែល​ការរញ្ជួយដីនេះ​បានធ្វើឲ្យកក្រើកញាប់ញ័រ​ទៅដល់​ខេត្តក្បែរខាង North Sulawesi ដែលមានទីតាំងស្ថិតនៅភាគកណ្តាល​របស់ប្រទេសឥណ្ឌូនេស៊ីនោះទៀតផង ។ 

លោកបានបន្តថា រលកសមុទ្រ​មានកម្ពស់​១០.៥សង្ទីម៉ែត្រ​បានកើតមាន នៅទីក្រុងមាត់សមុទ្រ Bitung របស់ប្រទេសឥណ្ឌូនេស៊ី ។ 

នៅឯខេត្ត North Maluku អ្នកស្រុក​នាំគ្នា​ភៀសខ្លួន​ចេញពីលំនៅឋាន​ទៅកាន់ទីទួលខ្ពស់ៗ​មានសុវត្ថិភាព ដោយសារតែភ័យខ្លាច​អំពី​ការវាយប្រហារ​ដោយរលកយក្សស៊ូណាមិ ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រទេសនេះ បានអំពាវនាវ​ប្រជាជនភៀសខ្លួន ហើយរហូតដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ការជម្លៀសខ្លួន​ប្រជាជន​នៅតែបន្តកើតមាន ៕

 


ចែករំលែក៖