ការជំរិត តាមបណ្តាញ ល្បែងស៊ីសង អនឡាញ និងបទល្មើសជាច្រើន ផ្សេងទៀត បង្កឡើងដោយក្រុមជនជាតិចិន នៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន។ ពេលថ្មីៗនេះ ហ្វីលីពីនបណ្តេញជនជាតិចិនជាង៣០០នាក់ ត្រឡប់ទៅប្រទេសវិញ។
ក្រសួង អន្តោប្រវេសន៍ហ្វីលីពីន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានសម្រេចបណ្តេញជនជាតិចិន ជាង៣០០នាក់ ចេញពីប្រទេស ដោយចោទប្រកាន់ ជាប់ពាក់ព័ន្ធ ការបោកប្រាស់ តាមបណ្តាញ។ក្រុមដំបូងគេ ដែលត្រូវបញ្ជូនទៅស្រុកនៅថ្ងៃទី១៤ខែវិច្ឆិកា ក្នុងចំណោម៣២១ តាមជើងហោះហើររបស់ក្រុមហ៊ុន China Eastern ទៅកាន់ខេត្ត ហ៊ូបេយ ។ មួយក្រុមទៀតក៏បានបញ្ជូនទៅ នៅយប់ថ្ងៃទី១៤ខែវិច្ឆិកាដូចគ្នា។
ពលរដ្ឋចិនដែលត្រូវបណ្តេញចេញ ក្នុងដំណាក់កាលនេះមាន ប្រមាន៥០០នាក់ ដែលបានចាប់ខ្លួនកាលពីខែមុន ក្នុងទីក្រុង Pasay និងទីក្រុង ម៉ានីល។ សារព័ត៌មាន AP បានផ្សាយថា សរុប មានពលរដ្ឋចិន៥៤២ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី៩ ខែតុលា ក្នុងទីក្រុងម៉ានីល។ ពលរដ្ឋទាំងអស់នោះគឺគ្មាន លិខិតស្នាក់នៅ និងមានសកម្មភាពជាប់ពាក់ព័ន្ធ ការឆបោក ។ ប៉ុន្តែការឆបោកនោះ មិនមានជាជនជាតិហ្វីលីពីននោះឡើយ គឺជាការឆបោកជនជាតិចិននៅក្នុងប្រទេសចិន។
ឧត្តមសេនីយ៍ឯក Guillermo Lorenzo Eleazar បាននិយាយថា រដ្ឋាភិបាលចិន បានផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួន ជនជាតិចិន ៤០០នាក់ ។ មកដល់ពេលនេះ មានជនជាតិចិនដល់ទៅ១៥០០នាក់ត្រូវបានចាប់ខ្លួន ។
កាលពីខែតុលាកន្លងមក ប៉ូលិសអន្តោប្រវេសហ្វីលីពីន រួមជាមួយកម្លាំងយោធា បានចាប់ខ្លួនជនជាតិចិន៣២៤នាក់ ជាប់ពាក់ព័ន្ធនិងការលេងល្បែងអនឡាញខុសច្បាប់ នៅក្នុងសណ្ឋាគារ ៨កន្លែង នៅក្នុងខេត្ត Palawan ភាគខាងលិចហ្វីលីពីន ៕