ព័ត៌មានទាន់ហេតុការណ៍៖

ស្រីលង្កាចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

ចែករំលែក៖

ស្រីលង្កាទើបតែឆ្លងកាត់ដំណាក់កាលអសន្តិសុខបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារតែការវាយប្រហារភេរវកម្ម សម្លាប់មនុស្សរាប់រយនាក់ ក្នុងពេលតែមួយ។ នៅពេលនេះ​ពលរដ្ឋស្រីលង្កាក៏បានចាប់ផ្តើមទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មីអាចជួយដល់ពលរដ្ឋរួចផុតពីភាពក្រីក្រ។

កាលពីថ្ងៃទី​១៦ ខែវិច្ឆិកា ​ពលរដ្ឋស្រីលង្កា​ជាង​១៦លាននាក់​​នឹងទៅចូលរួមបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីថ្មី​ ។ នៅក្នុងការបោះឆ្នោតលើកនេះ មានបេក្ខភាពឈរឈ្មោះបោះឆ្នោត​មានដល់ទៅ​៣៥ រូប​។

ការបោះឆ្នោតស្រីលង្កា កើតឡើងក្រោយមានការវាយប្រហារភេរវកម្មជាច្រើនករណី នៅក្នុងប្រទេសនេះ ក្នុងនោះមានការវាយប្រហារ នៅសណ្ឋា គារ និងព្រះវិហា កាលពីខែមេសា​ឆ្នាំ​២០១៩ ​សម្លាប់មនុស្ស​២៦៩នាក់ ។​ប៉ូលិសស្រីលង្កា បានបង្កើនសន្តិសុខ​ ការពារ​នៅទូទាំងប្រទេស ដើម្បីធានាដល់ពលរដ្ឋ​ទៅបោះឆ្នោត ប្រកបដោយសុវត្ថិភាព​។ កម្លាំងប៉ូលិស​ ជាង​៦មឺននាក់ រួមទាំងកម្លាំងការពារក្នុងតំបន់ ជាង ៨ពាន់នាក់​ ការពារសន្តិសុខ។

ក្នុងចំណោមបេក្ខភាព​ ចូលរួមការបោះឆ្នោត​ទាំង​៣៥នាក់ មាន២ រូប លេចថ្លោជាង​គេបំផុត​គឺ រដ្ឋមន្ត្រី ទទួលបន្ទុកដីធ្លី លោក​ Sajith Premadasa និងបេក្ខភាព​ Gotabaya Rajapaksa មកពីគណបក្ស ប្រឆាំង ។

លោក  Sajith Premadasa ​បានបញ្ជាក់ពីគោលនយោបាយ​របស់លោកថា​ «យើងនឹង​ខិតខំ​ជំរុញ​គោលនយោបាយកាត់បន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធិភាព ​ក្នុងរយៈពេលខ្លីបំផុត​។

សហគមន៍ អឺរ៉ុប​បានបញ្ជូនក្រុមសង្កេតការណ៍ បន្ថែម​៣០នាក់ទៀត​​ទៅកាន់ស្រីលង្កា ​សរុបមាន៨០ នាក់។ លទ្ធផលបោះឆ្នោតនឹងត្រូវប្រកាស នៅថ្ងៃទី​១៧ ខែវិច្ឆិកា៕ 


ចែករំលែក៖