ព័ត៌មានទាន់ហេតុការណ៍៖

ប៊ូឡាវី អាចប្រឈមនឹងកង្វះគ្រូពេទ្យ ក្រោយគុយបាបានប្រកាសដកគ្រូពេទ្យទាំងអស់ចេញពីប្រទេសនេះ

ចែករំលែក៖

វិវាទនយោបាយនៅក្នុងប្រទេសប៊ូឡាវីឈានដល់ដំណាក់កាលថ្មី​មួយទៀត ក្រោយពេល ក្រុមគ្រូពេទ្យ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ចូលរួមជាមួយក្រុមបាតុករ ។ គ្រូពេទ្យ មួយចំនួនធំនៅក្នុងប្រទេសនេះគឺមកពីប្រទេសគុយបា តាមការស្នើសុំរបស់រដ្ឋាភិបាលចាស់ដើម្បីបំពេញ កង្វះគ្រូពេទ្យ​នៅប្រទេសនេះ។

ប៉ុន្តែនៅពេលនេះគុយបានបានសម្រេចដកគ្រូពេទ្យចេញ ដោយបញ្ហាមួយចំនួន។តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលគុយបា ​បានបញ្ជាក់ថា​ រាល់ការចោទប្រកាន់​ទៅលើក្រុមគ្រូពេទ្យ​គុយបា​ ថាបានជួយដល់ក្រុមបាតុករ​ គឺជារឿងប្រឌិត​ មានចេតនា សំដៅទៅលើក្រុមគ្រូពេទ្យ​របស់គុយបា​។

កាលពីថ្ងៃទី​១៥ខែវិច្ឆិកា​ ក្រសួងការបរទេសគុយបា បានចេញសេចក្តីប្រកាស​ថ្កោលទោសការចោទប្រកាន់ គ្រូពេទ្យបរទេស​៤រូប ដែលកំពុងតែបំពេញការងារនៅក្នុងប្រទេសប៊ូឡាវី ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ថាបានបំផុះបាតុករ ។ ​ជាមួយគ្នានេះក្រសួងការបរទេសគុយបា ស្នើរឲ្យដោះលែងជាបន្ទាន់គ្រូពេទ្យទាំង​៤រូប ។

នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលគុយបានបានបញ្ជាក់ថា ​ រាល់ការចោទប្រកាន់​ថា​ ក្រុមគ្រូពេត្យគុយបា ជួយដល់បាតុករ នៅប៊ូឡាវី​​ គឺជាការ​ ចេតនាចោទប្រកាន់ដោយមិនមានភស្តុតាង​។ ដោយហេតុនេះហើយបានជា រដ្ឋាភិបាល គុយបានបានសម្រេច ដក គ្រូពេទ្យទាំងអស់ ដែកកំពុងបំពេញការងារនៅ​ប៊ូឡាវីត្រឡប់ទៅប្រទេសវិញ។

ស្ថានភាពនយោបាយនៅក្នុងប្រទេសប៊ូឡាវី កាន់តែតានតឹង​ក្រោយពេលដែល​រដ្ឋាភិបាល របស់ប្រធានាធិបតី​ Evo Morales ត្រូវកម្លាំងទាហាននិងប៉ូលិសបង្ខំឲ្យលាលែងចេញពីតំណែង សកម្មភាពទាំងនោះ គឺជាការធ្វើរដ្ឋប្រហារ យោធាមិនបង្ហូឈាម​។ បច្ចុប្បន្ន លោក  Morales ​និងគ្រួសារបានភៀសខ្លួនទៅរស់នៅបណ្តោះអាសន្ននៅក្នុងប្រទេស ម៉ិចស៊ីកូ ដើម្បីសុវត្ថិភាព។

ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីបណ្តោះអាសន្ន​ លោកស្រី Jeanine Anez បានប្រកាសថា អតីតប្រធានាធិបតិ​ដែលភៀសខ្លួនទៅម៉ិចស៊ីកូ នោះ មិនអាច ឈរឈ្មោះជាបេក្ខភាព ក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនោះឡើយ។ ការបោះឆ្នោត នឹងត្រូវរៀបចំឡើងក្នុងរយៈ​៩០ ថ្ងៃចាប់តាំងពី លោក​ Evo Morales ​លាលែងចេញពីតំណែង ៕


ចែករំលែក៖