លោកត្រាំ បានជួយដល់អ៊ីស្រាអែល ជាច្រើន ក្នុងការពង្រីកទឹកដី ដោយលោកបានប្រកាសទទួលស្គាល់តំបន់ដែលអ៊ីស្រាអែលគ្រប់គ្រងខុសច្បាប់ ថាជាទឹកដីស្របច្បាប់របស់អ៊ីស្រាអែល ។ ពេលថ្មីៗ លោកត្រាំក៏បានប្រកាសទទួលស្គាល់លំនៅឋានថ្មី នៅតំបន់ភ្នំហ្សកដានី ថាជារបស់អីស្រាអែលស្រប់ច្បាប់។
សកម្មភាពខាងលើធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា អង្គការសហប្រជាជាតិ (UN) និងមហាអំណាចអឺរ៉ុប បានសម្ដែងការសោកស្ដាយ ចំពោះការសម្រេចចិត្តរបស់អាមេរិក គាំទ្រចំពោះអ៊ីស្រាអែល ដែលបានចូលទៅតាំងលំនៅ ដោយខុសច្បាប់ នៅក្នុងតំបន់ជ្រលងភ្នំហ្ស៊កដានី។
លោក Nickolay Mladenov អ្នកសម្របសម្រួលដំណើរការសន្ដិភាពនៅមជ្ឈិមបូព៌ា បានថ្លែងថា ដោយសារតែមិនមានការវិវឌ្ឍខាងនយោបាយ រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ទើបនាំឲ្យមានការប្រយុទ្ធគ្នា ជាញឹកញាប់ នៅក្នុងតំបន់ Gaza ។ ក្រៅពីតំបន់នេះ អ៊ីស្រាអែលបានវាយលុកចូលកាន់កាប់ជ្រលងភ្នំហ្ស៊កដានីរបស់ប្រទេសហ្ស៊កដានី នៅក្នុងសង្គ្រាម រយៈពេល៦ នាអំឡុង១៩៦៧ និង តំបន់ Golen ពីប្រទេសស៊ីរី។
ជាមួយគ្នានេះដែរ លោក Mladenov បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ចប់នូវសកម្មភាពការតាំងលំនៅឋានថ្មីរបស់ខ្លួន នៅក្នុងតំបន់ជម្លោះខាងលើ។ ស្របគ្នានេះដែរ មានអំណាច នៅអឺរ៉ុប ដែលជាសមាជិក នៃក្រុមប្រឹក្សាសន្ដិសុខរបស់ អង្គការ សហប្រជាជាតិ ក៏បានជំទាស់នឹងអាមេរិក ដែលទទួលស្គាល់ការតាំងលំនៅថ្មីរបស់អ៊ីស្រាអែល ថាជាលក្ខណៈស្របច្បាប់។
ការប្រកាសរបស់អាមេរិក កាលពីដើមសប្ដាហ៍នេះ បានធ្វើឡើង បន្ទាប់ពីការប្រកាសរបស់អ៊ីស្រាអែល កាលពីខែកញ្ញា កន្លងទៅថា ខ្លួននឹងចាត់ទុកតំបន់នានា នៃជ្រលងភ្នំហ្ស៊កដានី ជាទឹកដីរបស់ខ្លួន ទើបធ្វើឱ្យដំណោះស្រាយ រវាងអ៊ីស្រាអែល និងហ្ស៊កដានី កាន់តែមានភាពតានតឹងឡើង។
បើយោងតាមលោក Mladenov បានបញ្ជាក់ថា គម្រាងថ្មីសម្រាប់លំនៅឋាន ២៦០០ ត្រូវបានប្រកាស កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរួមទាំងផ្ទះ១៨២ខ្នង នៅក្នុងតំបន់ Mevo’ot Yericho ខាងក្រៅជ្រលងភ្នំហ្ស៊កដានី ផងដែរ។
លោក Mladenov បានបន្ថែមថា យើងមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រកាសរបស់អាមេរិក ទទួលស្គាល់ការតាំងលំនៅរបស់អ៊ីស្រាអែលថា ស្របច្បាប់ ដែលផ្ទុយនឹងច្បាប់អន្ដរជាតិ។ រីឯជំហរបស់អង្គការសហប្រជាជាតិ នៅតែមិនមានការផ្លាស់ប្ដូរដដែល៕