ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សា​នៅអ៊ីរ៉ាក់ ក្រុមទាហានជនជាតិភាគតិច ចូលរួមរក្សាសន្តិសុខ

ចែករំលែក៖

ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់​រងការគំរាមកំហែងយ៉ាងខ្លាំង​​​ទាំងនោះហើយបានធ្វើឲ្យក្រុមមេដឹកនាំកុលសម័្ពន្ធ​ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានថ្លែងថា កងកម្លាំងយុទ្ធជនរបស់ខ្លួន នៅភាគខាងត្បូងអ៊ីរ៉ាក់ បាននាំគ្នាទៅឡោមព័ន្ធពន្ធនាគារ ដែលជាទីឃុំឃាំងក្រុមភេរវករ ISIS  ដោយសារមានការព្រួយបារម្ភថា ភាពចលាចល បាតុកម្មហិង្សាក្នុងប្រទេសអ៊ីរ៉ាក់នេះ អាចនឹងនាំឲ្យមានការដោះលែងកងជីវពល ISIS ។

កុលសម្ព័ន្ធ Sheikh Natham Rumayad បានអះអាងថា “ អ្នកចូលមកក្នុងទីក្រុង Nasiriyah ដោយមិនស្គាល់អត់សញ្ញាណ នឹងត្រូវហាមឃាត់។ រីឯកងកម្លាំងរបស់យើង នឹងដាក់ចំណុច​ឆែកឆេរ នៅតាមផ្លូវសំខាន់ៗ ចូលមកក្នុងទីក្រុង Nasiriyah ដើម្បីត្រូតពិនិត្យ និងរក្សាសន្ដិសុខ ហើយយើងក៏កំពុងតែការពារគុក Al Hoot  ដែលទីឃុំឃាំងក្រុមភេរវករ​ ISIS ។ ក្រៅពីនេះ យើងក៏មានទំនាក់ទំនងជាមួយមេប៉ូលិស និងមេបញ្ជាការកងទ័ព នៅក្នុងក្រុង ដើម្បីរក្សានូវភាពស្ងប់ស្ងាត់ និងសន្ដិសុខ នៅក្នុងតំបន់ភាគខាងត្បូង ប្រទេសអ៊ីរ៉ាក់ នេះផងដែរ។

មេដឹកនាំក្រុមកុលសម្ព័ន្ធខាងលើ បានបន្ដថា មុននេះ យើងឮថា មានអ្នកចូលមកកាន់ស្នងការដ្ឋានប៉ូលិស និងពន្ធនាគារ ដែលជាទីឃុំឃាំងក្រុមភេរវករ។ ដោយសារតែទទួលបានព័ត៌មានបែបនេះ ទើបកងកម្លាំងរបស់យើង ចេញអន្ដរាគមន៍ ដើម្បីជួយរក្សានូវសន្ដិសុខ នៅក្នុងតំបន់នេះ។

ការធ្វើបាតុកម្ម នៅក្នុងប្រទេសអ៊ីរ៉ាក់ បានចាប់ផ្ដើមឡើង តាំងពីថ្ងៃទី១ ខែតុលា រហូតមកដល់ពេលនេះ នៅមិនទាន់បានបញ្ចប់នៅឡើយ។ មុនដំបូង បាតុកម្មនេះធ្វើឡើង ដោយអហិង្សា ហើយក្រុមបាតុករ បានតវ៉ាប្រឆាំងនឹងការអត់ការងារធ្វើ សេវាកម្មរយីករយាក និងអំពើពុករលួយ នៅក្នុងសង្គម។ ប៉ុន្ដែបាតុកម្មនេះ ក៏ត្រូវកងកម្លាំងប្រដាប់អាវុធ បង្ក្រាបយ៉ាងចាស់ដៃ បណ្ដាលឲ្យមនុស្សជាង៤០០នាក់ស្លាប់ និងជាង១ម៉ឺននាក់ស្លាប់ ហើយជាង៣ពាន់នាក់ក្លាយជាជនពិការ។ ដោយសារការបង្រ្កាបយ៉ាងបង្ហូរឈាមបែបនេះ រឹតតែធ្វើឲ្យកំហឹងរបស់ក្រុមបាតុករ​ កាន់តែរាលដាលខ្លាំងឡើង ទើបចុងក្រោយលោក Adel Abdul Mahdi នាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ សុខចិត្តលាលែងពីតំណែង ហើយឧត្ដមសេនីយ៍យោធាម្នាក់ ឈ្មោះ Jamil Al Shammari ក៏មានដីកាចាប់ខ្លួន ជុំវិញនឹងការសម្លាប់ក្រុមបាតុករនេះ៕


ចែករំលែក៖