ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស​​ឲ្យកម្ពុជា​១គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជា​មានការអបអរសាទរ​ចំពោះកីឡាការិនី​ ខាន់ ចេសា ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជា១គ្រឿងទៀត នៅព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖

«អបអរសាទរ និងកោតសសើរ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីន នៅ SEA Games 2019

សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន មុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។

សូមជូនពរកីឡាករ កីឡាការិនីកម្ពុជា បន្តឈ្នះមេដាយមាស នៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត»៕


ចែករំលែក៖