ព័ត៌មានទាន់ហេតុការណ៍៖

រឿន ណាត ប្រតិកម្មនឹងទស្សនាវដ្តីមួយយករូបភាពយន្តទៅចុះផ្សាយដោយមិនមានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ កញ្ញាឯកកម្ពុជា Miss Universe Cambodia ប្រចាំឆ្នាំ ២០១៨ រឿន ណាត បានបង្ហាញសារប្រតិកម្មទៅនឹងទស្សនាវដ្តី សូវរីន(Sovrin) ដែលបានយករូបថតនាងទៅចុះផ្សាយដោយមិនមានការអនុញ្ញាត។

ក្រោយបញ្ចប់ភាពលេចធ្លោរក្នុងការប្រកួតកញ្ញាឯកពិភពលោក Miss Universe រួចមក រឿន ណាត ទទួលបានឱកាសជាច្រើនក្នុងការងារសិល្បៈទាំងជាតារាតំណាងផលិតផលល្បីៗ ការបង្ហាញម៉ូត និងការសម្តែង។ ស្របនឹងទេពកោសល្យមានស្រាប់នាងបានសាងភាពល្បីល្បាញជាមួយនឹងភាពយន្តខ្លីអប់រំថ្មីៗបន្តបន្ទាប់រហូតទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជន។

ថ្មីៗនេះនាងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងក្រោយពីបានបង្ហោះសារអមដោយរូបភាពជាការប្រតិកម្មទៅនាងទស្សនាវដ្តីក្នុងស្រុកគឺទស្សនាវដ្តីសូវរីន(Sovrin) ដែលបានប្រើប្រាស់រូបថតមួយចំនួនរបស់នាងដោយមិនមានការស្នើសុំ។ សារប្រតិកម្មនេះត្រូវបានគេឃើញមានក្នុងបណ្តាញសង្គម Instagram របស់តារាស្រីរូបនេះ។ សារអមដោយពាក្យប្រតិកម្មធ្ងន់ៗនេះបានធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលជាខ្លាំង។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចទំនាក់ទំនងទៅកាន់តារាស្រីរូបនេះបាននៅឡើយ ប៉ុន្តែរូបភាព និងសារនេះត្រូវបាននាងលុបចេញវិញប៉ុន្មានម៉ោងក្រោយការផុស ។ ការលុបចេញនេះត្រូវបានគេសង្ស័យថា ភាគីទស្សនាវដ្តីបានជួបចចារដើម្បីបញ្ចប់រឿង៕ វឌ្ឍនា


ចែករំលែក៖