នៅក្នុងឆ្នាំ២០១៩ នេះ មានការបាញ់ប្រហារនៅលើទឹកដីអាមេរិក រហូតដល់ជាង៣៦០ករណី បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស ជិត២០០នាក់ ។ បើតាមតួលេខគិតត្រឹមខែសីហា ឆ្នាំ២០១៩ គឺ៨ដើមឆ្នាំ២០១៩ មានករណីបាញ់ប្រហារ២៤៨លើក ស្លាប់មនុស្ស ២៤៦នាក់ និងរបួស៩៧៩នាក់ ។ គិតជាមធ្យមមានការបាញ់ប្រហារកើតឡើងលើសពីមួយករណីក្នុងមួយថ្ងៃ ។
កាលពីថ្ងៃទី២២ ខែធ្នូ មានករណីបាញ់ប្រហារកើតឡើងនៅនៅទីក្រុង ជីកាហ្គោ អាមេរិក បណ្តាលឲ្យ មានមនុស្ស ១៣នាក់រងរបួស ។ ភាគច្រើនជនរងគ្រោះមានអាយុចាប់ពី១៦-៤៨ឆ្នាំ ក្នុងនោះមានមនុស្ស ៤នាក់ស្ថិតនៅក្នុងសភាពធ្ងន់សង្គ្រោះបន្ទាន់ ។
ប៉ូលិសទីក្រុងជីកាហ្គោបានឲ្យដឹងថា ករណីបាញ់ប្រហារខាងលើកើតឡើង ដោយសារ ឈ្លោះប្រកែកគ្នានៅក្នុងពិធីជបលៀង រំលឹកខួបដល់អ្នកដែលបានស្លាប់ទៅ ។ កម្លាំងប៉ូលិសក៏បានឃាតខ្លួនមនុស្សពីរនាក់ដើម្បីសួរនាំ និងម្នាក់ទៀតប្រដាប់ដោយអាវុធត្រូវបានចាប់ខ្លួន ។ ប៉ូលិសក៏ដកហូតបានកាំភ្លើងស្វ័យប្រវត្តមួយដើមផងដែរ ។
រយៈពេលចុងក្រោយនេះ ទីក្រុងជីកាហ្គោ ប្រឈមនិងការបាញ់ប្រហារជាច្រើនករណី ។ បើគិតទូទាំងឆ្នាំ២០១៩ ទីក្រុងជីកាហ្គោ មានករណីបាញ់ប្រហារខ្ពស់ជាង ទីក្រុង ញូវយ៉កនិង ឡូសអែនជឺឡែស ។
ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើជារៀងរាល់ថ្ងៃ ដោយសារតែពលរដ្ឋអាមេរិក មានសិទ្ធិប្រើប្រាស់កាំភ្លើង ហើយការបាញ់ប្រហារភាគច្រើនកើតចេញពី វិវាទបុគ្គល គំនុំឬក៏កន្លែងធ្វើការ ។ អ្វីដែលធ្វើឲ្យពលរដ្ឋអាមេរិកបារម្ភជាងនេះនោះគឺបាញ់ប្រហារនៅទីតាំងសាធារណៈ ដូចជាសាលារៀន ព្រះវិហារជាដើម បណ្តាលឲ្យមានអ្នកស្លាប់ច្រើន៕