ការប្រើប្រាស់កាំភ្លើងដោយសេរី ជាមូលហេតុបណ្តាលឲ្យ មានការបាញ់ប្រហារច្រើននៅអាមេរិក ដោយគិតជាមធ្យម មានជាងមួយករណី ក្នុងមួយថ្ងៃ ។ ឆ្នាំ២០១៩ គឺជាឆ្នាំ ខ្មៅងងឹតបំផុតសម្រាប់ពលរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ ជាច្រើន ដោយសារតែការបាញ់ប្រហារ។ តាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធអំពើហិង្សាប្រដាប់អាវុធ(GVA) បង្ហាញឲ្យឃើញថា ការបាញ់ប្រហារនៅអាមេរិក គិតដល់ចុងឆ្នាំ២០១៩នេះ មានរហូងដល់ជិត៤១០ ករណី។
តាមរបាយការណ៍(GVA) បញ្ចាក់ថា មានមនុស្ស ស្លាប់១៤.៨០០នាក់ និងរងរបួស២៨.៦០០នាក់។ ទាំងនោះហើយបង្ហាញឲ្យឃើញថា ទឹកដីអាមេរិក មិនដែលទទួលបានសេចក្តីសុខពេញលេញ មួយថ្ងៃណាឡើយ ។អាចនិយាយបានថា ថ្ងៃណាក៏មានករណីបាញ់ប្រហារសម្លាប់មនុស្សដែរ។
តាមតួលេខរបស់គណបក្សប្រជាធិបតេយ្យអាមេរិក បង្ហាញឲ្យឃើញថា អំពើហិង្សាពាក់ព័ន្ធកាំភ្លើង ធ្វើឲ្យអាមេរិកខាតបង់សេដ្ឋកិច្ចប្រមាណ២៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ឆ្នាំ២០១៩ជិតផុតទៅហើយតែការបាញ់ប្រហារនៅតែបន្តកើតឡើងជាក់ស្ទេង ករណីបាញ់ប្រហារនៅក្នុងព្រះវិហារគ្រិស្ត នៅថ្ងៃទី៣០ ខែធ្នូ ក្នុងតំបន់ White Settlement រដ្ឋTexas បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង៣នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់ជីវិតកំពុងតែសង្គ្រោះបន្ទាន់។
សារព័ត៌មាន Dallas Morning News បានដកស្រង់សំដីអ្នកនាំពាក្យ មន្ត្រីគ្រប់គ្រងគ្រោះអាសន្ននៅក្នុងតំបន់បានឲ្យដឹងថា មានមនុស្សម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មាន់កាំភ្លើងម្នាក់ យកកាំភ្លើងសម្រាប់ ប្រមាញ់សត្វ ទៅបាញ់ប្រហារនៅក្នុងពិធីបុណ្យសាសនា នៅព្រះវិហារ។ ជាសំណាងសន្តិសុខនៅទីនោះបានបាញ់ទៅលើជនដៃដល់ទាន់ពេល កំអីមានអ្នកស្លាប់និងរបួសកាន់តែច្រើន។
ជនដៃដល់បានបញ្ជូនចេញពីកន្លែងកើតហេតុទៅកាន់មន្ទីពេទ្យ ប៉ុន្តែបានស្លាប់នៅតាមផ្លូវ។ ក្រៅពីស្លាប់២នាក់ នៅមាន៣នាក់រងរបួសធ្ងន់ និង២នាក់រងរបួស្រាល។
សារព័ត៌មាន New York Daily News បានផ្សាយថា សកម្មភាពនៃការបាញ់ប្រហារ ត្រូវបាន ថតជាប់ទាំងអស់ ដោយសារតែ ពីធីបុណ្យ មានថតវីដេអូផ្សាយផ្ទាប់ តាមបណ្តាញសង្គម Youtube ផងដែរ៕