ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស៊ីនច្រូត១គ្រឿង ឆ្លងចរន្តអគ្គិសនីពេលកំពុងច្រូតស្រូវ ឆាបឆេះបង្កជាអគ្គិភ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ម៉ាស៊ីនច្រូតស្រូវ១គ្រឿងឆ្លងចរន្តអគ្គិសនីឆាបឆេះអស់ប្រហែល៦០%នៅពេលម្ចាស់កំពុងបញ្ជាច្រូតស្រូវ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ម៉ាស៊ីនច្រូតដែលត្រូវរងការខូចខាតដោយអគ្គិភ័យនេះ ឈ្មោះសួន សុធី ហៅបារាំង អាយុ ៥០ ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ប្រភពថា៖ ពេលកើតហេតុ ម្ចាស់ម៉ាស៊ីនច្រូតស្រូវបានយកម៉ាស៊ីនទៅច្រូតស្រូវនៅចំណុចវាលស្រែ ក្នុងភូមិកងវ៉ា ឲ្យឈ្មោះញឹប បូរ៉ា ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងខេត្តខាងលើ។

ពេលដែលកំពុងបញ្ជាច្រូតស្រូវក៏មានអណ្តាតភ្លើងឆាបឆេះមកពីក្រោយតាមទុយោប្រេងម៉ាស៊ីនទើបដឹងថា មានភ្លើងឆេះម៉ាស៊ីនច្រូតស្រូវរួប គាត់និងម្ចាស់ស្រែបាននាំគ្នាពន្លត់ រួចក៌បន្តហៅរថពន្លត់អគ្គិភ័យ របស់អធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណ មកជួយអន្តរាគមន៍ពន្លត់ អស់ទឹកមួយឡានទើបក្រប់គ្រងស្ថានភាពបានទាំងស្រុង។ម៉ាស៊ីនច្រូតស្រូវខូចខាតអស់ប្រហែល ៦០% ហើយករណីនេះ មិនបានបង្ករាលដាលឆេះស្រូវនោះទេ ៕ វណ្ណា

 


ចែករំលែក៖