មេដឹកនាំកូរ៉េខាងជើង បានកែទម្រង់ជាទ្រង់ទ្រាយធំ ក្រោយពេលបរាជ័យក្នុងកិច្ចពិភាក្សាជាមួយអាមេរិក ។ នៅដើមឆ្នាំ២០២០នេះ ពលរដ្ឋកូរ៉េខាងជើង បានបង្ហាញការប្តេជ្ញាគាំទ្រដល់គោលនយោបាយដឹកនាំរបស់ គីម ជុងអ៊ុន ។ នៅពេលនេះ ពលរដ្ឋកូរ៉េខាងជើង រាប់សិបពាន់នាក់បាននាំគ្នាប្រមូលផ្តុំ នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី៥ ខែមករា ដើម្បីចូលរួមពីធីព្យុហយាត្រា គាំទ្រ មេដឹកនាំ គីម ជុងអ៊ុន។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលមេដឹកនាំ គីម ជុងអ៊ុន ប្រកាសបង្កើតយុទ្ធសាស្ត្រថ្មី ដោយខឹងអាមេរិក អូសបន្លាយមិនពិភាក្សា បញ្ចប់កម្មវិធីបរមាណូ។
សារព័ត៌មានNK News បានផ្សាយថា ពលរដ្ឋកូរ៉េខាងជើងបានប្រមូលផ្តុំគ្នានៅទីលាន គីម អ៊ីលស៊ុង និងមហាវិថីនានា ក្នុងរដ្ឋធានី ព្យុងយ៉ាង។ នៅក្នុងពិធីព្យុហយាត្រា គាំទ្រ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង មានមន្ត្រីជាន់ខ្ពស់ជាច្រើនចូលរួមផងដែរ។
តាមសារព័ត៌មាន KCNA បានផ្សាយថា នាយករដ្ឋមន្ត្រីកូរ៉េខាងជើង Ryong Hae និងឧបនាយករដ្ឋមន្ត្រី Kim Tok Hun និង គីម Il Chol តាមដាននិងស្តាប់សុន្តកថារបស់មន្ត្រីសេដ្ឋកិច្ចក្នុងតំបន់ ដែលអំពាវនាវឲ្យអភិវឌ្ឍន៍សេដ្ឋកិច្ចតាមបែបបច្ចេកវិទ្យាថ្មី ផលិតផលថ្មី ដើម្បីប្រកួតប្រជែង។
នេះជាពិធីព្យុហយាត្រា ទ្រង់ទ្រាយធំ ដំបូងគេបង្អស់ នៅឆ្នាំ២០២០ នៅកូរ៉េខាងជើង កើតឡើងបន្ទាប់ពីមហាសន្និបាទបក្សលើកទី៤នៃបក្សពលករកូរ៉េខាងជើង។នៅក្នុង មហាសន្និបាទនោះមេដឹកនាំ គីម ជុងអ៊ុន បានអំពាវនាវឲ្យផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចថ្មី រឹងមាំ ក៏ដូចជាកែប្រែយុទ្ធសាស្ត្រទប់ទល់ជាមួយសត្រូវ ៕