មេទ័ពថ្មីអ៊ីរ៉ង់ បានប្រកាសនៅក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qasem Soleimani ថា ពលរដ្ឋអ៊ីរ៉ង់៨០លាននាក់ នឹងបរិច្ចាគប្រាក់ ម្នាក់១ដុល្លារ សរុប៨០លានដុល្លារ ប្រគល់ឲ្យអ្នកណាដែល សម្លាប់លោកត្រាំ បាន ។
សកម្មភាពខាងលើរបស់អ៊ីរ៉ង់ កាន់តែធ្វើឲ្យតំបន់ទាំមូលក្តៅខ្លាំងឡើងៗ នៅក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ ហើយរដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់៨០លានដុល្លារដល់អ្នកណា ដែលយកក្បាលលោកត្រាំបាន ។ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថាប្រាក់រង្វាន់ខាងលើ គឺជាការបរិច្ចាគពីពលរដ្ឋអ៊ីរ៉ង់៨០លាននាក់ ។
ការប្រកាសផ្តល់រង្វាន់ខាងលើ នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត ។ ឧត្តមសេនីយ៍ Esmail Qaani ដែលឡើងកាន់តំណែងជំនួសមេទ័ពដែលអាមេរិកសម្លាប់ បានប្រកាសថា នឹងបន្តសកម្មភាពបោសសម្អាតទាហានអាមេរិក ឲ្យអស់ពីតំបន់មជ្ឈិមបូព៌ា ។
ជាមួយគ្នានេះដែរ អាមេរិកបានប្រកាសដាក់ពង្រាយ ពង្រាយយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ទី៦ទៅកាន់មូលដ្ឋានជើងអាកាស Diego Garcia ស្ថិតនៅលើដែនកោះមួយនៅមហាសមុទ្រឥណ្ឌា ហើយដែលគេគិតថា បម្រុងនឹងកម្ទេចអ៊ីរ៉ង់នោះ ។
មន្ត្រីអាមេរិកមួយរូបបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ថា មន្ទីរបង់តាហ្គូនអាចនឹងឆាប់ៗនេះបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ទី៦ទៅកាន់មូលដ្ឋានជើងអាកាស Diego Garcia, ដែនដីរបស់ចក្រភពអង់គ្លេស ហើយដែលអាចប្រើប្រាស់ប្រឆាំងអ៊ីរ៉ង់ បើសិនមានបទបញ្ជាឲ្យធ្វើដូច្នោះ ។ មូលដ្ឋាននេះ ស្ថិតនៅចម្ងាយជាង៣៧០១គីឡូម៉ែត្រ ពីចុងខាងត្បូងបំផុតរបស់ប្រទេសអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែមករា បានថ្លែងថា អាមេរិកបាន និងកំពុងត្រៀមវាយប្រហារគោលដៅអ៊ីរ៉ង់៥២កន្លែងសំខាន់ៗ ក្នុងនោះមានទីតាំងវប្បធម៌ដ៏ល្បីល្បាញរបស់អ៊ីរ៉ង់ផងដែរ បើសិនអ៊ីរ៉ង់ហ៊ានវាយប្រហារអាមេរិកសងសឹកលើការសម្លាប់មេបញ្ជាការ Qassem Soleimaniនោះ ។ ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់នេះត្រូវបានសម្លាប់ដោយវាយប្រហាតាមអាកាសអាមេរិក នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ។
គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Stratofortress B-52 ផលិតឡើងដោយក្រុមហ៊ុនប៊ូអ៊ីង មានម៉ាស៊ីន៨ , ជាយន្តហោះទម្លាក់គ្រាប់បែកធំបំផុតរបស់យោធាអាមេរិក , វាអាចដឹកអាវុធធុនធ្ងន់ផ្សេងៗ ក្នុងនោះមានមីស៊ីលបុក និងគ្រាប់បែកនាំផ្លូវដោយប្រព័ន្ធឡាស៊ែរ ជាពិសេសនោះគឺគ្រាប់បែកនុយក្លេអ៊ែរជាដើម ។
កាលពីមុន អាមេរិកបានបញ្ជូន យន្តហោះទម្លាក់គ្រាប់បែក ធុន B-52នេះទៅកាន់ប្រទេសកាតារ កាលពីខែឧសភា ឆ្នាំ២០១៩ ព្រមមួយអន្លើដោយកងទ័ពផងដែរ ក្នុងនោះមានទាំងកងពលវាយប្រហារតាមអាកាស ។
សកម្មភាពរបស់លោកដូណាលត្រាំបង្កក្តីបារម្ភយ៉ាងខ្លាំងពីក្រុមអ្នកនយោបាយអាមេរិក ដោយខ្លាចលោកត្រាំឆេវឆាវវាយប្រហារអ៊ីរ៉ង់ ។ ទាំនោះហើយបានជា សភាអាមេរិក មានគម្រោង កាត់បន្ថយអំណាច ប្រើប្រាស់កម្លាំងយោធារបស់ប្រធានាធិបតីដូណាលត្រាំ ចំពោះអ៊ីរ៉ង់ ក្នុងពេលតានតឹងកាន់តែខ្លាំង ។ នៅក្នុងសប្តាហ៍នេះសភាអាមេរិក និងសម្រេច កាត់បន្ថយអំណាចប្រើយោធារបស់លោកត្រាំ ក្នុងការដោះស្រាយវិវាទជាមួយអ៊ីរ៉ង់ ដោយខ្លាចលោកត្រាំវាយប្រហារអ៊ីរ៉ង់ដោយខ្វះការពិចារណា ។
សកម្មភាពខាងលើ កើតឡើងក្រោយពេល អាមេរិកបញ្ជូនកម្លាំងអាវុធបន្ថែម ទៅកាន់អ៊ីរ៉ាក់ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ។ សូមបញ្ជាក់ផងដែរថា ក្នុងពេលដែលលោកត្រាំចូលកាន់អំណាចដឹកនាំអាមេរិក សភាក៏បានអនុម័ត ហាមប្រាមលោកត្រាំធ្វើសង្គ្រាមវាយប្រហារដោយបរមាណូ ប្រសិនបើសភាមិនអនុញ្ញាតនោះទេ ។ សកម្មភាពខាងលើកើតឡើងដោយអ្នកនយោបាយអាមេរិក ដឹកថា លោកត្រាំមានចិត្តឆេវឆាវ ខ្លាចវាយប្រហារទាំងកំហឹងខ្វះពិចារណា ។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានបញ្ជាក់ថា«នៅក្នុងសប្តាហ៍នេះសភាអាមេរិក នឹងបោះឆ្នោត សម្រេចកាត់បន្ថយសិទ្ធិអំណាចក្នុងការប្រើប្រាស់កម្លាំងយោធា របស់ប្រធានាធិបតីដូណាលត្រាំ ដើម្បីទប់ស្កាត់ការប្រើកម្លាំងយោធា ទៅលើអ៊ីរ៉ង់ដោយមិនពិចារណា ។ ប្រសិនបើច្បាប់ហាមប្រាមត្រូវសភាអនុម័តនោះ លោកត្រាំ និងត្រូវឆ្លងកាត់ការយលព្រមពីសភា ជាមុនបើចង់វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះ ៕