ព័ត៌មានទាន់ហេតុការណ៍៖

សំបុក បនល្បែងស៊ីសងឋិតក្បែរប៉ុស្តិ៍មនោរម្យខណ្ឌ៧មករា អាជ្ញាធរ និងសមត្ថកិច្ចអាចរក្សាទុកជាប្រយោជន៍ឆ្នាំងបាយ..!

ចែករំលែក៖

ភ្នំពេញ៖ សំបុកបនល្បែងស៊ីសងជាច្រើនប្រភេទមាន ដូចជា៖ ល្បែងសុីសងតាមអនឡាញ ,ការភ្នាល់បាល់ ,កត់ឆ្នោតវៀតណាម ,កើតមានពេញបន្ទុកក្បែរៗភ្នែក ច្រមុះ សមត្ថកិច្ច និងអាជ្ញាធរ តែមិនបង្ក្រាប អាចនិយាយបានថា៖ រក្សាទុកជាប្រយោជន៍ឆ្នាំងបាយ ..! ក៏អាចថាបាន..!
បើកន្លែងកត់ឆ្នោតវៀតណាមមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវសុខហុក(១០៧កែង និងផ្លូវលេខ១៣៤ កែងន និងប៉ុស្តិ៍មនោរម្យផ្ទាល់តែម្ដង ..ពុទ្ធោអើយ.! អាជ្ញាធរ និងសមត្ថកិច្ច អនុញ្ញាតអោយ ដំណើរការយ៉ាងរលូន មានអាយុកាលជាយូរខែមកហើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថា៖ ពួកគាត់បានទទួលព័ត៍មាន ច្បាស់ពីគោលការណ៍រដ្ឋាភិបាល បានចេញសារាចរណ៍បញ្ឈប់អោយធ្វើអាជីវកម្ម ហើយបញ្ហាល្បែងស៊ីសងតាមអនឡាញត្រូវបានអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងច្បាស់ពីឱសានវាទ បញ្ចប់ការអនុញ្ញាតអោយធ្វើអាជីកម្ម នៅយប់រំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាកំណត់។
ផ្ទុយទៅវិញ បនល្បែងស៊ីសងតាមអនឡាញនេះ មិនដឹងថាឈ្មួញគឃ្លើននិងបទបញ្ជាសារាចរណ៍ ឬសមត្ថកិច្ច អាជ្ញាធរ ខ្លាចរអាពីបញ្ហាមានក្រុមខ្នងបង្អែក និងបានប្រយោជន៍ដោយរបៀបណាទេ ទើបពួកគេ(ឈ្មួញ) នៅបន្តដំណើរការបានជាចំហរដដែល។
បើយោងទៅតាមបទបញ្ជារបស់ថ្នាក់លើពីក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏បានដាក់បញ្ជាយ៉ាងតឹងរឹង ឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បង្ក្រាបរាល់ទីតាំងល្បែងស៊ីសងទាំងអស់ បើសិនកើតមានក្នុងមូលដ្ឋានទាំង១៣ខ័ណ្ឌ របស់ខ្លួន។
ចំពោះគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ច្រើនមានចរិកដឹកនាំ របៀប(កន្ទេលធំបន្លំដេក) ចង់ក្លាយជាមន្ត្រីគ្រាប់ល្ពៅទៅហើយ។ លោកមិនបានយកចិត្តទុកដាក់ ទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងឡើយ ដោយទុកអោយរីកដុះដាល ដ៏សំបូរបែប នូវទីតាំងល្បែងស៊ីសង មានជាការភ្នាល់តាមអនឡាញ កត់ឆ្នោតវៀតណាម ភ្នាល់ប៉ាល់ ក្នុងមូលដ្ឋានសង្កាត់ មនោរម្យ ពេញបន្ទុក នេះជាទិដ្ឋភាពជាក់ស្តែង។
ប្រជាពលរដ្ឋបានចំអកថា៖ បើអស់លោកថ្នាក់ខ័ណ្ឌ សង្កាត់ ទាំងអាជ្ញាធរ និងសមត្ថកិច្ច មិនមានវិធានការលុបបំបាត់ បង្ក្រាប សុទ្ធតែបទល្មើសបើកធ្វើអាជីកម្មជាក់ស្តែង និងមានទីតាំងជិតៗ ប៉ុស្តិ៍នគរបាល សង្កាត់មនោរម្យ ថែមទៀត គឺមានន័យថា ៖ អស់លោកទាំងនោះមានចេតនាចិញ្ចឹមបទល្មើស ខណៈអំពើ លួច ឆក់ ប្លន់ ហឹង្សាក្នុងគ្រួសារ ការបែកបាក់គ្នាជាដើម កើតចេញពីប្រភពដើមហេតុនៃបនល្បែងសុីសងនេះតែម្តង។
បញ្ហាគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព អាចពួកគាត់ យកទៅបោះចោលកៀនជញ្ជាំងអស់ហើយ ដើម្បីគិតពីប្រភពសេដ្ឋកិច្ចប្រមូលពីទីតាំងបនល្បែងសុីសងខុសច្បាប់ ដ៏ច្រើននេះ៕

ដោយ៖ ស សម


ចែករំលែក៖