ព័ត៌មានទាន់ហេតុការណ៍៖

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក៖ ចំពោះអ៊ីរ៉ង់យើងមិនចាំបាច់ពីភាក្សាអ្វីឡើយ

ចែករំលែក៖

សារព័ត៌មាន​ Sputnik បានដកស្រង់សម្តីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក​ Robert O’Brien ​បានបញ្ជាក់ថា​​ ចំពោះអ៊ីរ៉ង់ យើងមិនចាំបាច់ពិភាក្សា អាមេរិក ច្រើននោះឡើយ។​ការលើកឡើងខាងលើរបស់លោក ក្នុងពេលដែលប្រធានាធិបតីដូណាលត្រាំ ប្រកាសថា​ អាមេរិក មិនលុបទណ្ឌកម្មទៅលើប្រទេសនេះឡើយ​ ។

លោក Robert O’Brien បញ្ជាក់ថា យន្ត​«យើងមិនត្រូវការកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់នោះឡើយ សេដ្ឋកិច្ចជាតិ​របស់យើង រឹងមាំ អស្ចារ្យខ្លាំងណាស់។ មានតែពលរដ្ឋអ៊ីរ៉ង់ប៉ុណ្ណោះ ត្រូវការកិច្ចពិភាក្សា ជាមួយ​យើង​»។

លោក​ Robert O’Brien បន្តទៀតថា ការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិក ក៏ដូចជា​ការធ្វើបាតុកម្មនៅក្នុងស្រុក នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះត្រូវជាប់គាំងទាំងស្រុង ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ​ទីតាំងយោធាអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់​រងការវាយប្រហារ​ដោយគ្រាប់រ៉ុក្កែត ដល់ទៅ​៨គ្រាប់ ។ ការវាយប្រហារសម្តៅទៅលើទីតាំង អាមេរិក នៅចម្ងាយពីទីក្រុង បាតដាត ប្រមាណ​៩០ គីឡូម៉ែត្រ នៅភាគខាងជើង ។​ ការបាញ់ប្រហារ កើតឡើងកាលពីថ្ងៃទី​១២ខែមករា បណ្តាលឲ្យទាហានអាមេរិក ៤នាក់រងរបួស។

ទីតាំងយោធា ដែលរងការបាញ់ប្រហារដោយរ៉ុក្កែត ពេលដំបូងជាកន្លែងឈរជើងរបស់ទាហានអាមេរិកច្រើនបំផុត។ ប៉ុន្តែពេលនេះទាហានអាមេរិកបានដកចេញ ក្រោយបញ្ចប់សង្គ្រាប់ប្រឆាំងក្រុមភេរវកម្ម​ IS ​នៅក្នុងទឹកដីអ៊ីរ៉ាក់ ដោយនៅមានទាហានតែមួយចំនួនតូចការពារទីនោះតែប៉ុណ្ណោះ។

មកទល់ពេលនេះ មិនទាន់ដឹងថា​ ក្រុមណាជាអ្នកវាយប្រហារនោះឡើយ​ ។ ប៉ុន្តែការវាយប្រហារខាងលើកើតឡើង ក្រោយប៉ុន្មានថ្ងៃដែលមេដឹកនាំក្រុម ឧទ្ទាម Qais al-Khazali លោក​ Asa’ib Ahl al-Haq បានប្រកាសថា ដល់ពេលដែលត្រូវ ធ្វើសកម្មភាពសងសឹកអាមេរិក ដែលបានបាញ់ប្រហារទៅលើ អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាតដាត កាលពីដើម​ខែមករានេះ សម្លាប់មេទ័ពអ៊ីរ៉ង់ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត​៕


ចែករំលែក៖