ព័ត៌មានទាន់ហេតុការណ៍៖

តារាបាល់បោះល្បីល្បាញនៅអាមេរិក និងកូនស្រី​​ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

ចែករំលែក៖

គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូច និងឧទ្ធម្ភាគចក្រ​បានកើតឡើងជាបន្តបន្ទាប់នៅលើទឹកដីអាមេរិក ដោយកាលពីថ្ងៃទី២២​ ខែមករា មានគ្រោះថ្នាក់ថ្លាក់យន្តហោះធុនតូចសម្លាប់មនុស្ស ៤នាក់​ ។ នៅថ្ងៃទី​២៦ ខែមករា ក៏មានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ សម្លាប់មនុស្ស​៩នាក់​ក្នុងនោះមាន តារាបាល់បោះដ៏ល្បីល្បាញរបស់អាមេរិក​ និងកូនស្រី ស្លាប់ក្នុងហេតុការគ្រោះថ្នាក់នោះដែរ​ ។

ឧទ្ធម្ភាគចក្រដឹក តារាបាល់បោះ​ Kobe Bryant និងកូនស្រី​បានហោះហើរ​ឆ្លងកាត់តំបន់​ Calabasas ​ក៏ស្រាប់តែឆាបឆេះ​​ធ្លាក់ចុះដី​បណ្តាលឲ្យ កីឡាករ​បាល់បោះដ៏ល្បីល្បាញស្លាប់ ។

សារព័ត៌មាន​ Fox Sports ​បានផ្សាយថា​កីឡាករបាល់បោះ​ Kobe Bryant ​បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី​២៦ខែមករា(​ពេលវេលាអាមេរិក​) ។ ក្រុមជួយសង្គ្រោះទទួលបានការហៅឲ្យទៅ​ជួយ ប៉ុន្តែ​មិនអាចជួយដល់អ្នកដំណើរនៅនៅលើឧទ្ធម្ភាគចក្រ​នោះឡើយ ។

តាមការលើកឡើងរបស់មន្ត្រី​ក្នុងតំបន់​បានឲ្យដឹងថា​ គ្មានអ្នកណា នៅរស់​ក្រោយករណីគ្រោះថ្នាក់នោះឡើយ​ ។ ​​ កុមារី​ Gianna​ អាយុ​១៣ឆ្នាំ ​​កូនស្រី​របស់ Kobe Bryant ក៏បានស្លាប់ជាមួយឪពុកនៅក្នុង ថ្នាក់នោះដែរ ។

សារព័ត៌មាន​ Latimes ​បានផ្សាយថា ករណីគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនោះមានអ្នកស្លាប់​ដល់ទៅ ៩ នាក់ មិនមែន​៤ នាក់ ដូច​ព័ត៌​មាន​នាពេលដំបូងនោះឡើយ ។ ​ នៅក្នុងពេលជួបគ្រោះថ្នាក់​ មានការចុះអ័ព្ទយ៉ាងក្រាស់​​ អាចជា​មូលហេតុបណ្តាលឲ្យឧទ្ធម្ភាគចក្រឆេះ៕


ចែករំលែក៖