ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនផ្ទុះជំងឺកូរ៉ូណាសរុប​១១ករណី

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន Katsunobu Kato នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ពលរដ្ឋជប៉ុន​៣នាក់​ក្នុងចំណោម​ជាង​២០០នាក់​ដែលបានជម្លៀស​ខ្លួនចេញពីប្រទេសចិន មកកាន់ស្រុកកំណើតនោះ នៅពេលពិនិត្យរោគវិនិច្ឆ័យ រកឃើញផ្ទុកវីរុស​កូរ៉ូណា ។

វីរុសដែលកើតឡើងតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ប្រទេសចិន រហូតមកដល់ពេលនេះ សម្លាប់អ្នកជំងឺ​កើនឡើង​១៧០នាក់ និងជាង៧ពាន់នាក់​ឆ្លងរាលដាល ហើយប្រទេស​ជិត​២០ វីរុស​កូរ៉ូណានេះ​បានឆ្លងទៅដល់ ។

ពលរដ្ឋជប៉ុន​បាន​ទៅដល់ស្រុកកំណើត​នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លើជើងហោះហើរដំបូង​​របស់ជប៉ុន​ដែលហោះទៅជម្លៀស​ពលរដ្ឋរបស់ខ្លួនចេញពី​ទីក្រុងវូហាន ខេត្ត​Hubei ទីកន្លែងដែល​កំពុងរាតត្បាតដោយវីរុស​កូរ៉ូណា ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន NHK រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន​ បានបញ្ជាក់ថា អ្នកជំងឺ​២នាក់ ក្នុងចំណោមបីនាក់ មិនទាន់បង្ហាញ​ចេញសញ្ញាអ្វីឡើយទេ ។

ពលរដ្ឋជប៉ុន​៣នាក់បន្ថែមទៀត​ដែលទើបបានជម្លៀសមកដល់ជប៉ុន និងឆ្លងវីរូសកូរ៉ូណានេះ ធ្វើឲ្យជប៉ុន​មានអ្នកជំងឺរហូតមកដល់ពេលនេះ​ចំនួន​១១នាក់ ។ អ្នកជំងឺ​២នាក់​បានឆ្លងជំងឺនេះដែរ ដោយមិនបានធ្វើដំណើរ​ទៅកាន់​ប្រទេសចិននោះឡើយ ។ ជប៉ុន​បានបញ្ចេញជើងហោះហើរ​ទៅជម្លៀស​ពលរដ្ឋរបស់ខ្លួន​២០៦នាក់​​ពីប្រទេសចិន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានថ្លែងថា ពលរដ្ឋដែលទើបជម្លៀសខ្លួន​ហើយមានផ្ទុកវីរុសនេះ អាចត្រូវបានព្យាបាល​ដោយលក្ខណៈពិសេស ៕


ចែករំលែក៖