ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)

ចែករំលែក៖

ភ្នំពេញៈ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus)ដែលកន្លងទៅថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយមានទាំងព័ត៌មានពិត និងមិនពិត ដែលបានបង្កអោយមានការងឿងឆ្ងល់ និងការព្រួយបារម្ភ ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលពិបាកទទួលព័ត៌មាន។

ទន្ទឹមនឹងនោះ ក៏មានសំណូមពរ និងយោបល់ពីប្រជាពលរដ្ឋចំពោះក្រសួងជំនាញពាក់ព័ន្ឋ និងរាជរដ្ឋាភិបាលកម្ពុជាអោយយកដំណោះស្រាយដូចនេះដូចនោះ ដែលនៅបន្តិចទៀតនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញបំភ្លឺនិងបញ្ជាក់បង្ហាញអំពីដំណោះស្រាយនិងជំហររបស់រាជរដ្ឋាភិបាលអំពីវិធានការដោះស្រាយនិងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។ សូមបងប្អូនស្ងប់ចិត្តហើយរង់ចាំស្តាប់ប្រសាសន៍របស់សម្តេចតេជោនៅពេលបន្តិចទៀតនេះ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) នៅម៉ោង៩:០០ ព្រឹក ពីវិមានសន្តិភាព។ សូមចូលរួមចែករំលែកផ្សព្វផ្សាយបន្តអោយបានច្រេីនដល់សាធារណៈជននៅពេលផ្សាយផ្ទាល់បន្តិចទៀតនេះ៕


ចែករំលែក៖