ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺរលាកសួតថ្មី​ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ២៤ម៉ោងសម្លាប់​មនុស្ស​៣៧នាក់ និងឆ្លង​ជាង១ពាន់នាក់នៅវូហាន

ចែករំលែក៖

ជំងឺរលាកសួតថ្មី​ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដែលផ្ទុះឡើង​ដំបូងគេនៅភាគកណ្តាល​ប្រទេសចិន ទីក្រុងវូហាន ក្នុងខែធ្នូ ឆ្នាំ២០១៩ ។ វីរុសនេះ ចាប់តាំងពីពេលនោះមក​បានឆ្លងរាលដាល​នៅក្នុងប្រទេសចិន​ និងប្រទេសដទៃផ្សេងទៀត​យ៉ាងតិច​១៨ ។

ចំនួនអ្នកជំងឺសរុប​នៅក្នុងប្រទេសចិន​បានកើនឡើង​ ៧ ៧១១នាក់ និងបាត់បង់ជីវិតដោយសារជំងឺនេះ​កើនឡើង​១៧០នាក់ ។ នេះបើតាម​គណៈកម្មសុខាភិបាលជាតិចិន​បានថ្លែង​កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។

អាជ្ញាធរចិន​បានបញ្ជាក់ថា ករណីជំងឺនេះ​បានឆ្លងរាលដាលនៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេសចិន ។ មួយថ្ងៃមុននេះ អាជ្ញាធរសុខាភិបាលចិន​បានបញ្ជាក់ថា ករណីជំងឺ មានសរុបតែ ៥ ៩៧៤នាក់ប៉ុណ្ណោះ និងស្លាប់អ្នកជំងឺ១៣២នាក់ ។

យោងតាមអាជ្ញាធរដដែល​បញ្ជាក់ថា អ្នកជំងឺ​៣៧នាក់បន្ថែមទៀត​បានស្លាប់ និង​១ ០៣២ករណីថ្មី​បានឆ្លង នៅក្នុង​ខេត្ត Hubei តែមួយ​ ក្នុងរយៈពេល​តែ២៤ម៉ោងប៉ុណ្ណោះ ។ អ្នកជំងឺ​១០នាក់​បានចាកចេញពីមន្ទីរពេទ្យផងដែរ៕


ចែករំលែក៖