ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមួយថ្ងៃ ចិនស្លាប់៤៣នាក់ដោយវីរុសកូរ៉ូណា សរុបអ្នកស្លាប់កើនឡើង២១៣នាក់ ឆ្លងជិត១ម៉ឺននាក់

ចែករំលែក៖

ក្តីបារម្ភកាន់តែខ្លាំង​​ពីសំណាក់ពលរដ្ឋ  ក្រោយពេលដែល​មានអ្នកសា្លប់កើនឡើង​ខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ​។ គិតមកដល់ថ្ងៃទី​៣១ ខែមករា មានអ្នកស្លាប់កើនឡើងដល់ទៅ២១៣នាក់ និង​ឆ្លងរាលដាលជាង​៩៦០០នាក់ ។

ការឆ្លងរាលដាលចេញក្រៅពីប្រទេសចិន បាន​បង្ខំឲ្យអង្គការសុខភាពពិភពលោក​WHO សម្រេចប្រកាសអាសន្នជាសកល ក្រោយកិច្ចប្រជុំជាលើកទីបី​របស់ស្ថានប័នសុខភាពកំពូល​នេះ ដោយសារតែការរាលដាលនៃវីរុសកូរ៉ូណាលកាន់តែខ្លាំងឡើង ។ ការសម្រេចប្រកាសអាសន្នក្រោយពេលដែលវីរុសរាលដាល​កាន់តែច្រើន ទៅបណ្តាប្រទេសជុំវិញពិភពលោក​។

តាមសារព័ត៌មាន​ SCMP ​បានផ្សាយថា​ មកទល់ថ្ងៃទី​៣១ ខែមករានេះ មានអ្នកស្លាប់កើនឡើងដល់ទៅ​២១៣នាក់  និងជិត៩៥០០នាក់បានឆ្លងវីរុសនេះនៅលើពិភពលោក។ ពលរដ្ឋដែលឆ្លងវីរុស​ក្រៅពីប្រទេសចិន​បានកើនឡើងដល់​៩៨ករណីហើយ​នៅ១៨ប្រទេស។

ចំនួនពលរដ្ឋស្លាប់ដោយសារវីរុសកូរ៉ូណា ទាំង២១៣នាក់ គឺស្ថិតនៅក្នុងប្រទេសចិនទាំងអស់ ចំណែកនៅក្រោប្រទេសមិនទាន់មានករណីស្លាប់នៅឡើយទេ ទោះបីមានការឆ្លងរាលដាលកើនឡើងក្តី​។

ប្រតិកម្មចំពោះការប្រកាសអាសន្នទូទាំងពិភពលោក អ្នកនាំពាក្យក្រសួងការបរទេសចិន  នៅព្រឹកថ្ងៃទី​៣១ខែមករា បានលើកឡើងថា ប្រទេសចិន មានជំនឿ​នៅក្នុងការយកឈ្នះ ក្នុងសង្គ្រាមប្រឆាំងវីរុសកូរ៉ូណា ។ ទីក្រុងប៉េកាំងនិងបន្តធ្វើការជាមួយអង្គការសុខភាពពិភពលោក ដើម្បី រក្សាសណ្តាប់ធ្នាប់និង សុខភាពពលរដ្ឋ​៕


ចែករំលែក៖