ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ ជំងឺកូរ៉ូណានៅវូហាន (2019-nCoV)​​ឆ្លងជិត៣០ប្រទេស កើនឡើង ១១ ៩៧៤នាក់ និងស្លាប់​២៥៩នាក់

ចែករំលែក៖

ជំងឺកូរ៉ូណានៅវូហាន (2019-nCoV)​​ ខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន ផ្ទុះឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ បានឆ្លងរាលដាល​ទៅដល់ប្រទេស​ផ្សេងក្រៅពីប្រទេសចិនជិត​៣០ប្រទេស ក្នុងនោះ បានសម្លាប់អ្នកជំងឺ​កើនឡើង​២៥៩នាក់ ។

យោងតាមប្រភពព័ត៌មានបានផ្សាយថា ប្រទេសចិន​មានករណីជំងឺនេះ ១១, ៨១៤ករណី និងស្លាប់អ្នកជំងឺ​២៥៩នាក់ ។ ប្រទេសថៃឆ្លងកើនឡើង​១៩ករណី, ជប៉ុន​១៧ករណី, សិង្ហបុរី១៦ករណី, ហុងកុង ១៣ករណី, កូរ៉េខាងត្បូង១២ករណី, អូស្ត្រាលី១០ករណី, តៃវ៉ាន់​១០ករណី, ម៉ាឡេស៊ី៨ករណី, អាល្លឺម៉ង់៧ករណី, ម៉ាកាវ៧ករណី, អាមេរិក៧ករណី, បារាំង​៦ករណី, វៀតណាម៦ករណី, កាណាដា​៤ករណី, អារ៉ាប៊ីសាអ៊ូឌីត​៤ករណី, អ៊ីតាលី​២ករណី, រុស្ស៊ី​២ករណី, អង់គ្លេស​២ករណី, កម្ពុជា១ករណី, ហ្វាំងឡង់១​ករណី, ឥណ្ឌា១ករណី, នេប៉ាល់១ករណី, ហ្វីលីពីន១ករណី, អេស្ប៉ាញ​១ករណី, ស្រីលង្កា១ករណី និងស៊ុយអែត១ករណី ។

សរុបអ្នកឆ្លងជំងឺកូរ៉ូណា​ នៅជុំវិញពិភពលោក​ គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ មាន ១១ ៩៧៤នាក់ និងស្លាប់​ចំនួន​២៥៩នាក់ ៕


ចែករំលែក៖