ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺកូរ៉ូណា​នៅចិនឆ្លងជាង​២ម៉ឺននាក់ ស្លាប់កើនជាង៤០០នាក់

ចែករំលែក៖

ជំងឺរលាកសួតថ្មី​បង្កឡើងដោយវីរុស​កូរ៉ូណា (2019-nCoV) បានឆ្លង​ទៅលើមនុស្ស​​ ២០, ៦២៦នាក់ និងស្លាប់​៤២៦នាក់ និងឆ្លងរាលដាល​នៅប្រទេសចំនួន​២៧ជុំវិញពិភពលោក ។

ជំងឺ​កូរ៉ូណា ផ្ទុះឡើងដំបូងគេ​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន រហូតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ មានរយៈពេលជាង២ខែហើយ ប៉ុន្តែ​គេនៅមិនទាន់រកឃើញថ្នាំព្យាបាល ឬវាក់សាំង​ចាក់បង្ការវីរុសបាននៅឡើយទេ ។ អង្គការសុខភាពពិភពលោក​បានចាត់ទុកថា នេះជាកង្វល់ព្រួយបារម្ភ​របស់ពិភពលោក និងប្រកាសអាសន្ន ហើយប្រទេសនានា​បានរួមគ្នា​រិតបន្តឹង​ការធ្វើដំណើរ​ក៏ដូច​ជួយទប់ស្កាត់​ជំងឺ​ឆ្លងរាលដាល​ កុំឲ្យទ្រង់ទ្រាយធំជាងនេះ ។

នៅប្រទេសចិន ជំងឺនេះ​បានឆ្លងកើនឡើង ២០ ៤៣៨ នាក់ និងស្លាប់​៤២៥នាក់ ។ ចំណែកអ្នកជំងឺឆ្លងនៅហ្វីលីពីន​២ករណីនោះ បានស្លាប់ថែមម្នាក់ទៀត ធ្វើឲ្យចំនួនសរុប​អ្នកស្លាប់ ៤២៦នាក់​ ។

ចំណែកប្រទេស​ជាង​២០ដទៃផ្សេងទៀត ក្នុងនោះជប៉ុនមានករណីឆ្លងជំងឺនេះច្រើនជាងគេ គឺរហូតដល់២០ករណី ៕


ចែករំលែក៖