ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជុំវិញពិភពលោក​ចាត់វិធានការទប់ស្កាត់​​ ការឆ្លងរាលដាលវីរុសកូរ៉ូណា

ចែករំលែក៖

ប្រទេសជាច្រើនជុំវិញពិភពលោក​បាន​ចាត់វិធានការតឹងតែងបំផុត ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ​ដោយប្រទេសមានព្រំដែនជាប់ចិន ក៏បានសម្រេច បិទច្រកព្រំដែន ក៏ដូចជា ផ្អាកការហោះហើរ ជាវិធានការទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត​ ។

ពេលនេះមន្ត្រីជប៉ុន បានសម្រេច ឲ្យនាវាទេសចរណ៍មួយគ្រឿង ដែលមានអ្នកទេសចរណ៍ប្រមាណ​៤ពាន់នាក់នៅដាច់ដោយឡែក ​ ដើម្បីត្រួតពិនិត្យថា តើមានអ្នកឆ្លងវីរុសកូរ៉ូណាដែរឬទេ​ ។

មន្ត្រីសុខាភិបាល បានឡើងទៅលើនាវាទេសចរណ៍​ ដែលចតដាច់ដោយឡែក នៅក្នុងតំបន់ Yokoham ​ជិតទីក្រុងតូក្យូង ត្រួតពិនិត្យ​ និងវាស់កម្តៅ ​ខ្លាចមានអ្នកឆ្លងវីរុសកូរ៉ូណា ។

សកម្មភាពខាងលើ​កើតឡើង​ ក្រោយពេលពលរដ្ឋហុងកុងម្នាក់​ មានវត្តមាននៅលើនាវាទេសចរណ៍​ Diamond Princess ត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណា ​ក្រោយពេលឡើងដីគោកវិញ កាលពីថ្ងៃទី​២៥ ខែមករា​ ។

ក្រសួងសុខាភិបាលជប៉ន បានប្រកាសឲ្យដឹងថា មានអ្នកទេសចរណ៍ ២៥០០នាក់ និង បុគ្គលិកនៅលើនាវា​ ១០០០នាក់ ។ នាវាទេសចរណ៍ខាងលើ​បានត្រឡប់ទៅផ្ទះវិញនៅ​Yokohama ​ក្រោយទស្សនកិច្ច តំបន់មួយចំនួន​ដូចជា​​ខេត្ត​ Kagoshima(ជប៉ុន) កោះហុងកុង​ តៃវ៉ាន់​ និងកោះ អូគីណាវា ។

មន្ត្រីសុខាភិបាល​បានបញ្ជាក់ថា អ្នកដែលមានអការៈក្តៅខ្លួនឬ ផ្តាសាយ​ និងត្រូវត្រួតពិនត្យ​ស្វែងរក វីរុសកូរ៉ូណា ។

នៅគ្រប់ប្រទេសទាំងអស់ ជុំវិញពិភពលោក​បានរឹតបន្តឹងការគ្រប់គ្រង​ ទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។ នៅពេលនេះវៀតណាមក៏បានសម្រេចបិទសាលារៀនទាំងអស់ទូទាំងប្រទេស​ទប់ស្កាត់ការឆ្លងរាលដាល បើទោះបីវៀតណាមទើបតែមានអ្នកឆ្លង​៨នាក់ ប៉ុណ្ណោះ ។

កាលពីយប់ថ្ងៃទី ២ខែមករា រដ្ឋាភិបាលទីក្រុងហាណូយ​ប្រកាសឲ្យសិស្សសាលាបន្តឈប់រៀន​ ជាបន្តទៀត ក្រោយឈប់ចូលឆ្នាំវៀតណាម រហូតដល់ថ្ងៃទី​១០ ខែកុម្ភៈ ទើបចូលរៀនវិញ ។

នៅក្នុងសេចក្តីប្រកាសលេខ716/VPCP-KGVX ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងអបរំ​​ របស់ក្រសួងសុខាភិបាល​ បានស្នើរឲ្យសិស្សសាលាទាំងអស់ ឈប់រៀនជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា​ ។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា សិស្សសាលា មតេយ្យ បឋមសិក្សា​​ អនុវិទ្យាល័យ​ វិទ្យាល័យ​ទាំងអស់​ និងត្រូវឈប់សម្រាក់ចាប់ពីថ្ងៃទី​៣ ខែកុម្ភៈ ដល់ថ្ងៃទី​៩ ខែកុម្ភៈ ហើយថ្ងៃទី​១០ និងចូលរៀនវិញ ។ បច្ចុប្បន្នវៀតណាមមានករណីឆ្លងវីរុសកូរ៉ូណា​៨នាក់ហើយ ៕ ​


ចែករំលែក៖