ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា(2019-nCoV)ផ្ទុះឡើងដំបូងគេនៅក្នុងប្រទេសចិន និងរាលដាលឆ្លងជុំវិញប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺដែលចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅកាន់លំនៅឋានវិញបានកើនឡើង ១៥៦៤នាក់ ចំណែកអ្នកឆ្លងវិញ កើនឡើង ៣១ ៤០៩នាក់ ។ ដោយឡែកអ្នកជំងឺចំនួន ៦៣៩នាក់បានស្លាប់ ។
គួររំលឹកថា ជំងឺកូរ៉ូណាផ្ទុះឡើងដំបូងគេនៅទីក្រុងវូហាន ខេត្ត ហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយឆ្លងរាលដាលមកដល់ពេលនេះមានរយៈពេលជាង២ខែកន្លងមកហើយ ក្នុងនោះ ក្រុមជំនាញ ឬអង្គការសុខភាពពិភពលោកនៅមិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំងណាមួយទប់ស្កាត់ជំងឺនេះនៅឡើយទេ ។ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នអំពីជំងឺនេះផងដែរ ។ រោគសញ្ញានៃជំងឺនេះ ត្រូវបានគេអះអាងថា វាមានលក្ខណៈផ្តាសាយទ្រង់ទ្រាយតិចតួចរហូតក្លាយទៅជាទ្រង់ទ្រាយធំ ហើយទីបំផុតពិបាកក្នុងការដកដង្ហើម និងបាត់បង់ជីវិតតែម្តង ។
ចិនជាប្រទេសដើមទីនៃជំងឺនេះ មានពលរដ្ឋឆ្លងសរុប ៣១, ១៦១នាក់ និងស្លាប់ចំនួន៦៣៧នាក់ ។ ប៉ុន្តែអ្នកជំងឺ ១ ៥៤០នាក់ បានចាកចេញពីមន្ទីរពេទ្យ ដោយអក្ការជំងឺធូរស្រាលវិញផងដែរ ។
ប្រទេសជប៉ុនឆ្លងជំងឺកូរ៉ូណានេះលំដាប់ទីពីរបន្ទាប់ពីចិន គឺមានឆ្លងជំងឺកូរ៉ូណារហូតល់៤៥នាក់, សិង្ហុបុរី ជំងឺកូរ៉ូណាឆ្លើងកើនឡើង៣០នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ១នាក់, ប្រទេសថៃមានជំងឺកូរ៉ូណា២៥នាក់, ហុងកុង២៤នាក់ ក្នុងនោះស្លាប់១នាក់, កូរ៉េខាងត្បូង២៣នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ១នាក់, តៃវ៉ាន់ឆ្លង១៦នាក់, អូស្ត្រាលីឆ្លង១៥នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ៥នាក់, ម៉ាឡេស៊ីឆ្លង១៤នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ១នាក់, អាល្លឺម៉ង់ឆ្លង១៣នាក់, សហរដ្ឋអាមេរិក ឆ្លង១២នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ១នាក់, វៀតណាមឆ្លង១២នាក់ ក្នុងនោះចាកចេញពីមន្ទីរពេទ្យ៣នាក់, ម៉ាកាវ ឆ្លង១០នាក់, កាណាដា ឆ្លង៧នាក់, បារាំងឆ្លង៦នាក់, អារ៉ាប៊ីសាអ៊ូឌីតឆ្លង៥នាក់, ឥណ្ឌាឆ្លង៣នាក់, ហ្វីលីពីនឆ្លង៣នាក់ ក្នុងនោះ ស្លាប់ម្នាក់ និងចាកចេញពីមន្ទីរពេទ្យ១នាក់, អង់គ្លេស៣នាក់, អ៊ីតាលី៣នាក់, រុស្ស៊ី២នាក់, ប៊ែលហ្ស៊ិក១នាក់, កម្ពុជាឆ្លង១នាក់, ហ្វាំងឡង់ឆ្លង១ ប៉ុន្តែចាកចេញពីមន្ទីរពេទ្យហើយ, នេប៉ាល់១នាក់, អេស្ប៉ាញ១នាក់, ស្រីលង្កាឆ្លង១នាក់ ប៉ុន្តែចាកចេញពីមន្ទីរពេទ្យវិញហើយ និងស៊ុយអែតឆ្លងមួយនាក់ ។
សរុបអ្នកជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV)គិតមកត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅប្រទេសចិន និងប្រទេសជុំវិញក្នុងតំបន់ និងពិភពលោកសរុប២៨ប្រទេស៖ ឆ្លងកើនឡើង ៣១ ៤០៩នាក់, ស្លាប់៦៣៩នាក់ និងចាកចេញពីមន្ទីរពេទ្យ ១ ៥៦៤នាក់ ៕