ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការ ជួញដូរ មនុស្ស និង ការពារ អនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះ បង្ក្រាប ជាក់ស្តែងករណី ប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស ( នាំនារីក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាម ផ្ទះសំណាក់ និង សណ្ឋាគារ )ដោយ បានឃាត់ខ្លួនមេខ្យល់ភេទទី៣ម្នាក់ និង នារីរងគ្រោះចំនួន ០៦នាក់ នៅវេលាម៉ោង៣ រសៀល ថ្ងៃ ទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២០។
ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។
តាមប្រភពព័ត៌មាពីសមត្ថកិច្ច បានឱ្យដឹងថា មេខ្យល់ ឈ្មោះ កេត រតនៈ ហៅ អាហ្សា អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះលេខ២៣២ ផ្លូវលំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ឃាត់នារីជនរង គ្រោះ ចំនួន០៦នាក់ អនីតិជន ០២នាក់ អាយុ១៦ម្នាក់ និង អាយុ១៥ម្នាក់ )ឃាត់ខ្លួននៅ ចំណុច ផ្ទះសំណាក់ sweet boutique motel ផ្លូវ បេតុងកែងនិងផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
យោងតាមនារីរងគ្រោះបានអោយដឹងថា ភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ចាប់ផ្ដើមបើកដំណើរការពីម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅបំរើភ្ញៀវនៅហាង ចំពោះភ្ញៀវ ដែលចូលមកហាង ពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរនិងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ កេត រតនៈ ហៅអាហ្សា អាចធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទ បាននាំមកអោយភ្ញៀវមើលនិងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះពី១៥ឆ្នាំ ដល់១៦ឆ្នាំ ឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ដល់ ១៥០$ ចំពោះលុយបានមក គឺមេខ្យល់ជាអ្នករក្សាទុកទាំងអស់សម្រាប់ចែកពាក់កណ្ដាលម្នាក់ ជាមួយនារីក្មេងៗ បន្ថែមទៀតនោះ មេខ្យល់បានសុំលុយធីបពី ភ្ញៀវចំនួនពី ៥០$ទៅ១០០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវ។
បច្ចុប្បន្ន សមត្ថកិច្ច បានឃាត់ជនសង្ស័យនៅការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និង ការពារ អនីតិជន ដើម្បីសាកសួរ និង កសាង សំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ៕ស តារា