អ្នកនាំពាក្យប៉ូលីសបានប្រាប់ AFP ថា“ ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងយន្ដបាញ់ទៅលើជនស្លូតត្រង់បណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់” ។
ប៉ូលិសបាននិយាយថា ទាហានថៃម្នាក់បានសម្លាប់មនុស្សជាច្រើននាក់ កាលពីថ្ងៃសៅរ៍ ទី 8 ខែកុម្ភៈ នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅទីក្រុងភាគឦសាន ។
អ្នកនាំពាក្យប៉ូលីសបានប្រាប់ AFP ថា“ ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងយន្ដបាញ់ទៅលើជនស្លូតត្រង់បណ្តាលឱ្យមានអ្នករងរបួសនិងស្លាប់ជាច្រើននាក់” ។ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា មនុស្ស 17 នាក់បានបាត់បង់ជីវិត។
អ្នកនាំពាក្យប៉ូលិសបានបញ្ជាក់ថា ខ្ញុំមិនអាចបញ្ជាក់ពីចំនួនអ្នកស្លាប់បានទេ នៅពេលនេះ ប៉ូលីសបានបិទតំបន់នោះ ។
ខ្មាន់កាំភ្លើងដែលត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលីសថា ជាពលបាល Jakapanth Thomma បានលួចយករថយន្ដរបស់កងទ័ព ហើយក៏បានបង្ហោះរូបថត និងវីដេអូអំពីសកម្មភាពរបស់ខ្លួននៅក្នុងប្រដាប់ប្រដារឯកសណ្ឋានយុទ្ធសាស្ត្រផងដែរ នៅពេលវាយប្រហារនៅ ទីក្រុង Korat ខេត្ត Nakhon Ratchasima ។ ការបាញ់ប្រហារធ្វើឡើងនៅទីតាំងច្រើនកន្លែង។
វីដេអូនិងរូបថតដែលផ្សាយតាមអ៊ិនធរណេតបានបង្ហាញពីឈុតឆាកភ័យស្លន់ស្លោ មនុស្សរត់ភៀសខ្លួន និងអ្វីដែលមើលទៅដូចជាស្នូរកាំភ្លើងបាញ់ពេញអាកាសដូច្នោះដែរ ។
ប៉ូលីសនៅក្នុងខេត្តបាននិយាយថា ពួកគេបានបិទផ្សារទំនើបទី ២១ ប៉ុន្តែមិនទាន់ចាប់បានខ្មាន់កាំភ្លើងនៅឡើយទេ។ មូលហេតុនៃអំពើបាញ់ប្រហារយ៉ាងរង្គាលនេះគឺនៅមិនទាន់ដឹងនៅឡើយទេ។
ប្រទេសថៃមានអត្រាខ្ពស់បំផុតអំពីអំពើហិង្សាដោយកាំភ្លើងនៅលើពិភពលោក ប៉ុន្តែការបាញ់ប្រហារដ៏ធំដោយទាហានដែលផ្តោតលើជនស៊ីវិល គឺកម្រណាស់។
ការបាញ់ប្រហារជាច្រើននៅឯតុលាការកាលពីចុងឆ្នាំមុន ក៏បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីអំពើហិង្សាដោយកាំភ្លើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ក្នុងករណីដ៏ល្បីល្បាញ់មួយ មេធាវី ២រូបត្រូវបានបាញ់សម្លាប់ដោយស្មៀនម្នាក់នៅឯតុលាការមួយនៅភាគខាងកើតនៃប្រទេស ក្នុងពេលបើកសវនាការជុំវិញវិវាទដីធ្លី ៕