យ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់និងជាច្រើននាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំនៅប្រទេសថៃ
ជនវាយប្រហារប្រើអាវុធបែបយោធាបានសម្លាប់មនុស្សយ៉ាងតិច ១០ នាក់កាលពីថ្ងៃសៅរ៍ នៅជិតមជ្ឈមណ្ឌលផ្សារទំនើបមួយក្នុងប្រទេសថៃ ។
អ្នកនាំពាក្យប៉ូលីស លោក Kritsana Pattanacharoen បាននិយាយថា មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស ហើយអ្នកវាយប្រហារបានបើកឡានរត់គេចខ្លួន។
ការបាញ់ប្រហារនេះបានកើតឡើងនៅខេត្ត Nakhon Ratchasima ភាគឦសាននៃទីក្រុងបាងកក។
កាសែតថៃបានផ្សាយថា អ្នកបាញ់ប្រហារបានផ្សាយផ្ទាល់ពីការវាយប្រហារនៅលើហ្វេសប៊ុកថែមទៀតផង។ ប៉ូលីសបាននិយាយថាការស៊ើបអង្កេតកំពុងដំណើរការ ៕