ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរោងចក្រនៅសង្កាត់ស្ទឹងមានជ័យ 3

ចែករំលែក៖

ភ្នំពេញ៖ នៅនេះបន្តិចវេលាម៉ោងជាង៥៖៣០ល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយ បាន នឹងកំពុងឆាបឆេះ នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្រិតអគ្គិភ័យយ៉ាងណានោះ គេនៅមិនទាន់វាយតម្លៃបាននៅឡើយ ខណៈដែលសមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងចេញទៅអន្តរាគមន៍។ ពិសេសមិនទាន់ដឹងបណ្តាលមកពីអ្វីពិតប្រាកដនៅឡើយទេ។

សូមប្រិយមិត្តមេត្តាតាមដានព័ត៌មានបន្ថែមយ៉ាងណានោះ  នឹងផ្សាយជូននៅពេលក្រោយទៀត អោយទាន់ព្រឹត្តការណ៍៕សុខា ពោធិ៍សែនជ័យ


ចែករំលែក៖