ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងប្រញាប់ប្រញាល់រត់រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណ:ប្រទះឃើញមានការចងកសម្លាប់ខ្លួនក្នុងជង្រុកស្រូវទំនងជំងឺសរសៃប្រសាទរើឡើង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ ធុង អូន អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាយយា ឃុំស្វាយយាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពីទទួល ព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សចងករក្នុងជង្រុកស្រូវទើបកម្លាំងសមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍នគរបាលឃុំ សហការជាមួយអាជ្ញាធរ ឃុំ និងគ្រូពេទ្យពិនិត្យលើខ្លួនសាកសពជាលទ្ធផល ការស្រាវជ្រាវនៅជុំវិញកន្លែងកើតហេតុរួចទើបសមត្ថកិច្ចកំណត់សាកសពបានគឺដោយចងករប្រាកដមែន ទើបប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុ ដោយសារតែជនរងគ្រោះមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងខូចសរសៃប្រសាទ ទើបចងករបែបនេះ ៕ យឹម សុថាន