ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតស្ទើរទាំងស្រុងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តកណ្ដាលៈ អគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងខូចខាតស្ទើរទាំងស្រុង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះសង់អំពីឈើ ប្រក់ក្បឿង ថ្មក្រោម មានទំហ៊ំ បណ្ដោយ១៦ម៉ែត្រ គុណនឹងទទឹង៦,២០ម៉ែត្រ ជារបស់ឈ្មោះ នៅ  សារ៉ន ភេទស្រី អាយុ៤៥ឆ្នាំ ។ ចំណែកទ្រព្យសម្បត្តិខូចខាតក្នុងផ្ទះរួមមានប្រាក់ដុល្លារចំនួន៣០០០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀលចំនួន១លានរៀល  ។

ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចនគរបាលស្រុកល្វាឯមទទួលបានព័ត៌មានខាងលើ ភ្លាមៗនោះ ក៏ចុះទៅកន្លែងកើតហេតុ ជួយអន្តរាគមន៍ រួមជាមួយប្រជាពលរដ្ឋជិតខាងជាច្រើននាក់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្រុកល្វាឯម២គ្រឿង ប្រើប្រាស់ទឹកអស់៦រថយន្ត និងរថយន្ត របស់ស្រុកខ្សាច់កណ្តាល ១គ្រឿង ប្រើទឹកអស់១រថយន្ត អគ្គីភ័យត្រូវបានពន្លត់រលត់ជាស្ងាពរ នៅវេលាម៉ោង១៤និង១០នាទី។

ករណីនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុរស្សេខ្សែភ្លើង) ៕ ស្អាងជ័យ


ចែករំលែក៖