ខេត្តប៉ៃលិន៖ មនុស្សប្រុស ស្រី៣នាក់ម្ដាយ និងកូនតូចៗ បានរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ពេលដែរស្ត្រីម្នាក់ជាម្ដាយបានជិះម៉ូតូសងកូរ៉េពណ៍ក្រហម ស៊េរីចាស់ គ្មានស្លាកលេខ ជិះឌុបកូនប្រុសស្រី២នាក់តូចៗ ទៅខ្ចីលុយម្ចាស់ចម្ការ នៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ពេលត្រឡប់មកវិញមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែម៉ូតូជាប់ហ្វ្រាំងមុខ បណ្ដាលឲ្យដួលរងរបួសទាំងម្ដាយ និងកូនចូលពេទ្យបង្អែកខេត្ត ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូដួលខ្លួនឯងនេះ បានកើតឡើងកាលពីពេលវេលាម៉ោង៦ និង២០ល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិសួស្ដី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ស្ត្រីដែលរងគ្រោះជាម្ដាយមានឈ្មោះ ធេន ជីវ៉ា អាយុ២៣ឆ្នាំមុខរបរចាំចម្ការឲ្យតា វិន នៅភូមិតាក្រួក ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង (រងរបួសស្រាលដៃ) កូនប្រុសបង ឈ្មោះ សេន សុធា អាយុ៤ឆ្នាំ (រងរបួសធ្ងន់បែកក្បាល), កូនស្រីប្អូនឈ្មោះសេន ថៃ អាយុ១ខួ ប របួសស្រាល នៅក្នុងបន្ទុកឪពុក ម្ដាយ។
ប្រភពព័ត៍មានអ្នកភូមិបានឲ្យដឹងថា នៅមុនពេលកើតគេបានឃើញស្ត្រីម្នាក់បានជិះម៉ូតូ១គ្រឿង ឌុបកូន ហើយដួលនៅផ្លូវជាតិលេខ៥៧ផ្លូវចូលចម្ការ ។ ក្រោយពីគ្រោះថ្នាក់ចរាចណ៍រួច បងប្អូនអ្នកភូមិក៏ជួយលើកដាក់លើរយន្តដឹកទៅពេទ្យបង្អែកខេត្យប៉ៃលិន ព្យាបាល។ ចំណែក ម៉ូតូជនរងគ្រោះត្រូវបានបងប្អូនយកទៅជួសជុល។
រីឯជនរងគ្រោះម្ដាយ និងកូនទាំងកំពុងតែព្យាបាលនៅក្មុងមន្ត្រីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត