ព័ត៌មានទាន់ហេតុការណ៍៖

រីរុសកូរ៉ូណា​ ឆ្លង​កើនឡើងជិត៤ម៉ឺននាក់ ស្លាប់​៨១៣នាក់ និងចាកចេញពីមន្ទីរពេទ្យ​ជាង​២ពាន់នាក់​

ចែករំលែក៖

ជំងឺរលាកសួត​បង្កឡើងដោយ​វីរុសកូរ៉ុណាថ្មី (20129-nCoV)​ មកដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់​អ្នកជំងឺកើនឡើង ៨១៣នាក់ និងឆ្លង​ ៣៧ ៥៦៩នាក់ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកជំងឺ​ ២ ៤០៨នាក់ បានចាកចេញពីមន្ទីរពេទ្យ​វិញផងដែរ ។ នេះបើតាមការផ្សាយរបស់គេហទំព័រ wikipedia ។

យើងធ្លាប់បានដឹងមកហើយថា ជំងឺ​កូរ៉ូណាថ្មីនេះ​ផ្ទុះឡើង​នៅខែ​ធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន ហើយមកទាល់នឹងខែកុម្ភៈ ឆ្នាំ២០២០នេះ មេរោគបានចម្លង និងរាលដាល​នៅក្នុងតំបន់ និងប្រទេសជុំវិញពិភពលោក​ចំនួន​២៨​ ។ អង្គការសុខភាព​បានប្រកាសចាត់ទុកជាបញ្ហាអាសន្ន ព្រួយបារម្ភ​បំផុត​ ខណៈដែល​មិនទាន់រកឃើញថ្នាំព្យាបាល ឬវាក់សាំងបង្ការនៅឡើយទេ ។

នៅប្រទេសចិន ជំងឺនេះ​បានរាតត្បាត​ឆ្លង​ចំនួន ៣៧ ២២១នាក់ ក្នុងនោះបាត់បង់ជីវិត ៨០៤នាក់ និងចាកចេញពីមន្ទីរពេទ្យវិញ ២ ៣៧៤នាក់វិញផងដែរ ៕


ចែករំលែក៖