ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺកូរ៉ូណា​កាត់ផ្តាច់ជីវិត​​កើន ៩១០នាក់ និងឆ្លង​ជាង​៤ម៉ឺននាក់ហើយ

ចែករំលែក៖

ករណីជំងឺរលាកសួតបង្កឡើងដោយវីរុស្សកូរ៉ូណាថ្មី (2019-nCoV) បានកាត់ផ្តាច់ជីវិត​មនុស្ស​កើនឡើង​៩១០នាក់ ឆ្លង់៤០ ៥៥៣នាក់ ។ ប៉ុន្តែ​ ៣ ៣២២នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ គិតមកត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

បើយោងការចេញផ្សារ​របស់គេហទំព័រ wikipedia បញ្ជាក់ថា ជំងឺ 2019-nCoVនេះបានផ្ទុះឡើងដំបូងគេ​ក្នុងខែ​ធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន រហូតមកដល់ពេលនេះ​​​វាបានឆ្លង​ពាស់ពេញ​ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក​សរុប​២៨ប្រទេស ។

សូមបញ្ជាក់ថា ករណី2019-nCoV ឆ្លងនៅប្រទេសចិន​មានសរុប ៤០ ១៧១នាក់ និងស្លាប់ ៩០៨នាក់ ។ ប៉ុន្តែ​៣២៨១នាក់​បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នៅប្រទេសជប៉ុន​ ជំងឺនេះឆ្លងលំដាប់ទីពីរបន្ទាប់ពីចិន គឺមាន​២៦ករណី បូករួមអ្នកដំណើរនៅលើនាវាទេសចរណ៍ Diamond Princess ឆ្លង​៧០ករណីទៀត​សរុប​៩៦ករណី​ក្នុងប្រទេសនេះ ។

ប៉ុន្តែ អ្នកជំងឺ​ឆ្លងនៅប្រទេសដទៃផ្សេងទៀត​ដែលបានបាត់បង់ជីវិត​គឺមាននៅទីក្រុងហុងកុងម្នាក់ និងនៅហ្វីលីពីនម្នាក់។ ចំណែកអ្នកជំងឺ​នៅកម្ពុជា, ស្រីលង្កា, ហ្វាំងឡង់​ ក្នុងមួយករណីៗនោះ បានចាកចេញពីមន្ទីរពេទ្យវិញហើយផងដែរ ៕


ចែករំលែក៖