ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនទៅបុកខឿនផ្លូវបណ្តាលឲ្យបាក់ក ស្លាប់ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យដួលអូសជាង២០ម៉ែត្រ កាលវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ងន សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ៨២ ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជិះម៉ូតូម៉ាក ស្គុតពី (Scoopy) ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1HT.4383 ។

បើតាមប្រភពបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូម៉ាក Scoopy ធ្វេីដំណេីរតាម បណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណះមកដលចំណុចកេីតហេតុខាងលេី ក៏ស្រាប់តែជ្រុលទៅបុកនិងខឿនពុះចែកផ្លូវ បណ្ដាលឲ្យដួលអូសជាង២០ម៉ែត្រ បែកក្បាល បាក់កស្លាប់ភ្លាមៗគួរឲ្យ អណោចអធម័ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញបានវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌច្បារអំពៅបណ្ដោះអាសន្ន រងចាំប្រគល់ជូនសាច់ញាតិនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖