ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញដុះស្លែឈ្មោះ យ៉េង លួចដឹកឈើត្រូវកម្លាំងមន្រ្ដីបរិស្ថានបឹងពែរ ឃាត់បានយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តព្រះវិហារ៖ ស្ងាត់ៗលោក យ៉េង និងប្រពន្ធ ឈ្មោះ ស៊ុន លី បានដឹកឈើគ្មានច្បាប់ជាង៤០ម៉ែត្រគូប បង្កប់ក្រោមបេអង្កាមដែលត្រូវបានប្រភពប្រាប់ថា មន្រ្ដីគ្រាក់ៗមួយចំនួនបានត្រូវដងត្រូវផ្លែគ្នាលួចឲ្យឈ្មួញឈើ ២នាក់ប្ដីប្រពន្ធនេះអាចដំណើរដឹកឈើចាស់បង្កប់ឈើថ្មី ចំនួន៤ជើងរួចមកហើយឆ្ពោះទៅខេត្តកំពង់ចាម ទើបតែថ្ងៃយប់ទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានកម្លាំងមន្រ្ដីបរិស្ថានបឹងពែរដែលឈរជើងនៅមុខផ្សារទ្រីភាពទន្លេម្រិចក្នុងខេត្តព្រះវិហារ បានឃាត់រថយន្ត១គ្រឿងប្រភេទវេអង (V1)ពេលនោះ ត្រូវបានក្រុមអ្នកសារព័ត៌មានចុះថតយករូបភាពជាច្រើនអង្គភាព។

តាមប្រភពអះអាងថា លោក ញ៉ា ជាអ្នកនាំផ្លូវត្រូវជាក្មួយម្ចាស់ឈើឈ្មោះ យ៉េង និងប្រពន្ធឈ្មោះ ស៊ុនលី សព្វថ្ងៃរស់នៅភូមិ តារ៉េនជោ ឃុំអង្កាញ់ ស្រុកត្រាំង ខេត្តតាកែវ ។ រថយន្តនេះ ដឹកឈើបង្កប់ក្រោមបេអង្កាម ចំនួនសាច់ឈើជាង ៤០ម៉ែត្រគូប ធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៦២ លុះមកដល់ចំណុចមុខផ្សារទ្រីភាព រថយន្តខាងលើត្រូវបានមន្ត្រីបរិស្ថានត្រួតពិនិត្យឃើញឈើពេញដាក់បេអង្កាមគ្របពីលើ ។

បច្ចុប្បន្នវត្ថុតាងឈើអារជាគ្រឿងផ្ទះ និងរថយន្តខាងលើត្រូវបានមន្ត្រីបរិស្ថានស្នាក់ការបឹងពែទល់មុខផ្សារទី្រភាពយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖