ដើម្បីដឹកនាំមីយ៉ានម៉ាទៅមុខយ៉ាងរលូត លោកស្រីអង់ សានស៊ូជី មានបំណងកែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាត ឲ្យ បុគ្គលមាន ប្តី ឬប្រពន្ធកូន សញ្ជាតិផ្សេង អាច កាន់តំណែងប្រធានាធិបតី ។ ក្រៅពីនេះ ក៏បានស្នើកាត់បន្ថយ ឥទ្ថិពលយោធានៅក្នុងសភាផងដែរ ។
សារព័ត៌មាន មីយ៉ានម៉ា បានផ្សាយថា គណបក្សកាន់អំណាច មីយ៉ានម៉ា ក្រោមការដឹកនាំរបស់លោកស្រី អង់ សានស៊ូជី កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានដាក់សំណើឡើងទៅកាន់សភាដើម្បីកែប្រែរដ្ឋធម្មនុញ្ញកាត់បន្ថយអំណាច ។
នៅក្នុងសេចក្តីព្រាងច្បាប់ បានស្នើកាត់បន្ថយអំណាចយោធានៅក្នុងសភា តាមដំណាក់កាល ដោយក្នុងនោះបានស្នើកាត់បន្ថយពី២៥ភាគរយ នៅសល់តែ៥ភាគរយប៉ុណ្ណោះ ។ គណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ NLDកាន់អំណាច ព្រមទាំងគណបក្សជនជាតិភាគតិច ក៏មានបំណង កែប្រែរដ្ឋធម្មនុញ្ញដូចគ្នា ដើម្បីកាត់បន្ថយអំណាចយោធាក្នុងសភា ។
បច្ចុប្បន្ន ដើម្បីកែប្រែរដ្ឋធម្មនុញ្ញគឺចាំបាច់ត្រូវតែទទួលបានការគាំទ្រយ៉ាងតិច៣ភាគ៤ពីសមាជីកសភា ។ គោលដៅនៃការកាត់បន្ថយគឺដើម្បីឥទ្ធិពលរបស់តំណាងរាស្ត្រមកពីយោធាដោយ មិនឆ្លងកាត់ការបោះឆ្នោត ។
ក្រៅពីនេះបណ្តាគណបក្ស ក៏មានបំណងចងកែប្រែរដ្ឋធម្មនុញ្ញ លុបច្បាប់ហាមប្រាម បុគ្គលដែលមាន គ្រួសារជាជនបរទេស អាចកាន់តំណែងជាប្រធានាធិបតីបាន ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅនៃការកែប្រែរដ្ឋធម្មនុញ្ញ គឺជាការបើកផ្លូវដើម្បីឲ្យលោកស្រី អង់ សានស៊ូជី អាចកាត់តំណែងជាប្រធានាធិបតីមីយ៉ានម៉ា ។
ប៉ុន្តែសេចក្តីព្រាងច្បាប់នោះនឹងមិនទទួលបានជោគជ័យនោះឡើយ ដោយសារតែសមាជិកសភាមកពីយោធានិងច្រានចោលសេចក្តីព្រាងច្បាប់នោះ ៕