សេដ្ឋកិច្ចកូរ៉េខាងជើងតាំងពីដើមមកពឹងផ្អែកទៅលើប្រទេសចិន ដោយទំនិញទាំងអស់របស់កូរ៉េខាងជើងនាំចូលទៅកាន់ប្រទេសចិន។ ប៉ុន្តែពេលនេះកូរ៉េខាងជើង បានបិទព្រំដែនដោយខ្លាចឆ្លងវីរុសកូរ៉ូណា។
អ្នកណាក៏ដឹងដែរថាសេដ្ឋកិច្ចកូរ៉េខាងជើង អាស្រ័យស្ទើរតែទាំងស្រុងទៅលើប្រទេសចិន ប៉ុន្តែពេលនេះកូរ៉េខាងជើង បានបិទព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃការឆ្លងវីរុស Covid-19 ។ ទាំងនោះបានប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច ប៉ុន្តែកូរ៉េខាងជើងចាំបាច់ត្រូវធ្វើដូច្នេះដោយសារតែ ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសនេះទន់ខ្យោយ ហើយបើមានការឆ្លងរាលដាលនោះនឹងពិបាកនៅក្នុងការទប់ស្កាត់ ។
កូរ៉េខាងជើង មានបន្ទាត់ព្រំដែនប្រវែងដល់ទៅ១៥០០គីឡូម៉ែត្រ ជាប់ប្រទេសចិន ប៉ុន្តែមកទល់ពេលនេះមិនទាន់មានករណីណាមួយឆ្លងវីរុស កូវីដ១៩នៅឡើយទេ បើទោះបីបានឆ្លងរាលដាល់ដល់ប្រទេសជិត៣០ជុំវិញពិភពលោក
លោក Nagi Shafik អតីតមន្ត្រីគម្រោងរបស់អង្គការសុខភាពពិភពលោក ប្រចាំនៅទីក្រុងព្យុងយ៉ាងបានប្រកាសថា កូរ៉េខាងជើង មិនមានឧបករណ៍ គ្រប់គ្រាន់ក្នុងវិស័យសុខាភិបាលនោះឡើយ ក្នុងនោះមានទាំង ម៉ាស់ការពារ និងវ៉ាក់សាំងទប់ស្កាត់ឆ្លងរាលដាល។
មិនតែប៉ុណ្ណោះ កូរ៉េខាងជើង មានស្ត្រីនិងកុមាកង្វះអាហារូបត្ថម្ភច្រើន ងាយនឹងឆ្លងជំងឺផ្លូវដង្ហើម។ លោក Nagi Shafik បញ្ជាក់ថា តាមតួលេខរបស់ អង្គការសហប្រជាជាតិ មានពលរដ្ឋកូរ៉េខាងជើងដល់ទៅ៤០ភាគរយ កង្វះអាហារូបត្ថម្ភ។
ជាមួយគ្នានេះគណកម្មការដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើងបានប្រកាសថា នឹងផ្តល់ជំនួយ ក៏ដូចជាបញ្ជូនក្រុមមនុស្សធម៌ទៅជួយដល់កូរ៉េខាងជើង ព្រមទាំងលើកឡេងទណ្ឌកម្ម សម្រាប់ការនាំចូលសម្ភារៈបរិក្ខាពេទ្យ … ប្រសិនបើកូរ៉េខាងជើងមានករណីឆ្លងវីរុសកូវីដ១៩៕