ទំនាក់ទំនងរវាងជប៉ុននិងចិន កាន់តែជិតស្និទ្ធ ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ ចិននិងជប៉ុនជាប្រទេសដែលមានចំនួនអ្នកឆ្លងវីរុស កូវីដ ច្រើនជាងគេបង្អស់។
នៅពេលនេះ ជប៉ុនក៏បានត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន នៅខែមេសា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន ទៅកាន់ជប៉ុនចុងក្រោយបង្អស់គឺនៅខែឧសភាឆ្នាំ២០០៨ ពេលនោះគឺប្រធានាធិបតី ហ៊ូជីនតាវ។
ពាក់ព័ន្ធសេដ្ឋកិច្ចប្រជប៉ុន ពេលនេះកំពូងតែជួបប្រទះឱនភាពសេដ្ឋកិច្ចក្នុងខែមករា ចំពេលភ័យខ្លាចកើនឡើង នៃវីរុសកូវីដ-១៩។ សារព័ត៌មាន startribune កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្សាយថា ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា បានជួបនូវឱនភាពសេដ្ឋកិច្ច នៅក្នុងខែមករា ឆ្នាំ២០២០ ខណៈដែលការនាំចេញមានការធ្លាក់ចុះ ចំពេលវេលាកំពុងកំណើនព្រួយបារម្ភអំពីការឆ្លងរាលដាលមេរោគថ្មី ដែលអាចធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់ជួបនូវគ្រោះមរណៈ ។
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានចេញផ្សាយរបាយការណ៍មួយថា ឱនភាពសេដ្ឋកិច្ចរបស់ជប៉ុនកាលពីខែកន្លងហើយមានសរុប ១,៣ពាន់លានយ៉េន (ប្រហែល១២ពាន់លានដុល្លារអាមេរិក) ។
ប្រភពបានបញ្ជាក់ថា នេះជាឱនភាពសេដ្ឋកិច្ចរយៈពេល៣ខែជាប់ៗគ្នា ។ ជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣របស់ពិភពលោក ។
កាលពីខែតុលា ឆ្នាំ២០១៩ ប្រទេសជប៉ុនបានគ្រប់គ្រងអតិរេកពាណិជ្ជកម្មមួយភាគធំ ដោយសារតែការធ្លាក់ចុះតម្លៃប្រេងឆៅ បានប៉ះប៉ូវគ្នាចំពោះការធ្លាក់ចុះការនាំចេញរបស់ខ្លួន ។
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចដដែលបានបញ្ជាក់ទៀតថា ការនាំចេញ និងការនាំចូលរបស់ជប៉ុន ទៅកាន់ប្រទេសចិនបានធ្លាក់ចុះកាលពីខែមករា ឆ្នាំ២០២០ ហើយការនាំចេញ និងការនាំចូលរបស់ជប៉ុនទៅកាន់សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះផងដែរ នៅក្នុងខែកុម្ភៈ ឆ្នាំនេះ ។
ការផ្ទុះឡើងនូវជំងឺ COVID-19 កាលពីចុងឆ្នាំ២០១៩នោះ បាននាំឲ្យបញ្ឈប់ផលិតកម្មរោងចក្រ និងការរារាំងដល់សកម្មភាពធ្វើដំណើរផងដែរនោះ កំពុងធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចរុញច្រានយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល ៕