ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកឆ្លងវីរុសកូវីដ-១៩ ធ្លាក់ចុះជាបន្តបន្ទាប់នៅចិន

ចែករំលែក៖

នៅទូទាំងប្រទេសចិន​ កាលពីថ្ងៃទី​២១ ខែកុម្ភៈ មានអ្នកឆ្លងវីរុសកូវីដ-១៩​ថ្មី តែ​៣៩៧​នាក់ប៉ុណ្ណោះ គឺទាបជាងពាក់កណ្តាលបើប្រៀបធៀបក្នុងរយៈមួយថ្ងៃដូចគ្នា គឺនៅថ្ងៃទី​២០ ខែកុម្ភៈ ​មានអ្នកឆ្លងដល់ទៅ​៨៨៩នាក់ ​។

ចំណែកចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិន ក៏ថយចុះផងដែរ​នៅថ្ងៃទី​២១ ខែកុម្ភៈ គឺមានអ្នកស្លាប់​១០៩នាក់ ចំណែកថ្ងៃទី​២០ ខែកុម្ភៈ មានអ្នកស្លាប់ដល់​១១៨នាក់ ​។

គិតដល់ម៉ោង​៦ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០​ មានអ្នកស្លាប់ដោយវីរុដកូវីដ-១៩ នៅលើពិភពលោកមាន ២៣៤៥នាក់​ និងអ្នកឆ្លងសរុប​មាន​ ៧៦៨០៦នាក់ ។

សារព័ត៌មាន​ South China Moring Post បានដកស្រង់តួលេខពីក្រសួងសុខាភិបាលចិន បានប្រកាសថា គិតត្រឹមម៉ោង​៦ព្រឹកថ្ងៃទី​២២ ខែកុម្ភៈមានអ្នកឆ្លងវីរុស កូវីដ​-១៩ព្យាបាលជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ មាន​​១៨ ៦៣១នាក់​។

ក្រៅពីប្រទេសចិន​​ មានអ្នកស្លាប់ដោយវីរុស្សកូវីដ​-១៩ ដល់ទៅ​១៤នាក់នៅបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមាន ៣នាក់ស្លាប់ដោយកូវីដ​-១៩នៅជប៉ុន ​២នាក់នៅកូរ៉េខាងត្បូង ​២នាក់នៅហុងកុង​​១នាក់នៅតៃវ៉ាន ៤នាក់នៅអ៊ីរ៉ង់ ១នាក់នៅបារំាង ១នាក់នៅហ្វីលីពីន​។

វីរុសកូវីដ-១៩ ក៏បានឆ្លងដល់ មន្ទីរឃុំឃាំង ក្នុងប្រទេសចិន ​ដោយមានអ្នកទោស​ប្រមាណ​៥០០នាក់បានឆ្លងវីរុសនេះ​។ ជាមួយគ្នានោះ គ្រូពេទ្យ គិលានុប្បដ្ឋាយិកា ដល់ទៅ​៣ពាន់នាក់​បានឆ្លងវីរុសកូវីដ​-១៩ ក្នុងនោះមាន​៨នាក់ស្លាប់។

ចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិន ធ្លាក់ចុះ ប៉ុន្តែ​ ចំនួនអ្នកឆ្លងនៅក្រៅប្រទេសចិន​បែជាកើនឡើងទៅវិញ ។ ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវដល់បណ្តាប្រទេស បង្កើនការទប់ស្កាត់ឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត។ កន្លងមក​នៅក្នុងប្រទេស ជប៉ុន និងកូរ៉េខាងត្បូង មានចំនួនអ្នកឆ្លងកើនឡើងខ្ពស់គួឲ្យបារម្ភ​។

នៅកូរ៉េខាងត្បូង​មានអ្នកឆ្លងថ្មីដល់ទៅ​១៤២នាក់ កាលពីថ្ងៃទី​២១ខែកុម្ភៈ​ ធ្វើឲ្យតួលេខអ្នកឆ្លងវីរុសក្នុងប្រទេសនេះកើនឡើងដល់ ៣៤៦នាក់ ។

នៅក្នុងប្រទេសអ៊ីតាលី ក៏មានករណីឆ្លងថ្មី ដល់ទៅ​១៦នាក់ផងដែរ ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើង​៣៤នាក់​។ ចំណែកអ៊ីរ៉ង់ ក៏មានករណីឆ្លងថ្មី​១៣នាក់ផងដែរ​…៕

 


ចែករំលែក៖