ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអ៊ីរ៉ង់៥៨លាននាក់ទៅបំពេញកព្វកិច្ចបោះឆ្នោត ក្នុងពេលមានករណីឆ្លងរាលដាលវីរុសកូវីដ កើនឡើងក្នុងប្រទេសនេះ

ចែករំលែក៖

ពលរដ្ឋអ៊ីរ៉ង់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងសភា មាន២៩០ អាសនៈ កាលពីថ្ងៃទី២១ ខែកុម្ភៈ បើទោះបីមានការឆ្លងរាលដាល និងមានអ្នកស្លាប់ ដោយសារវីរុស កូវីដ-១៩ កើនឡើង ៤នាក់នៅក្នុងប្រទេសនេះក្តី ។

គណៈកម្មការរៀបចំការបោះឆ្នោត អ៊ីរ៉ង់បានប្រកាសថា មានពលរដ្ឋ៥៨លាននាក់ទៅបោះឆ្នោត ច្រើសរើសតំណាងរបស់ខ្លួនក្នុងសភា។ មានបេក្ខភាពតំណាងរាស្ត្រដល់ទៅ៧ពាន់នាក់ឈរឈ្មោះបោះឆ្នោត ហើយអ្នកជាប់ឆ្នោតគឺត្រូវតែទទួលបានការគាំទ្រយ៉ាងតិច២០ភាគរយ នៅតំបន់ដែលខ្លួនគ្រប់គ្រង។

ក្នុងករណីមិនទទួលបានការគំាទ្រ តិចជាង២០ភាគរយអាចធ្វើឲ្យកៅអីក្នុងសភា ត្រូវនៅសល់ដូច្នេះនឹងរៀបចំការបោះឆ្នោតជាលើកទីពីរ ក្នុងតំបន់ដែលមិនមានអ្នកចាញ់ ឈ្មះ ក្នុងខែមេសា ដើម្បីបំពេញចំនួនអាសនៈក្នុងសភាព ។

ការបោះឆ្នោតអ៊ីរ៉ង់ កើតឡើងក្នុងពេលដែល អាមេរិក បានដាក់ទណ្ឌកម្មបន្ថែមទៅលើបុគ្គល៥រូប ដែលជាសមាជីគណៈកម្មការរៀបចំការបោះឆ្នោត ក្រោយពេលអាមេរិក មើលឃើញថាមានភាពមិនប្រក្រតី ។

អ្វីដែលបារម្ភបំផុតនោះគឺពលរដ្ឋអ៊ីរ៉ង់ទៅបោះឆ្នោតក្នុងពេលដែល មានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ កាន់តែកើនឡើងនៅក្នុងប្រទេសនេះ។ អ៊ីរ៉ង់ មានករណីឆ្លងវីរុស កូវីដ-១៩ ដល់ទៅ១៨នាក់ ក្នុងនោះមាន៤នាក់ស្លាប់ ក្លាយទៅជាប្រទេស ឈរលំដាប់ទីមួយដែលមានអ្នកស្លាប់ច្រើនបំផុតក្រៅពីប្រទេសចិន ។

បច្ចុប្បន្នចំនួនអ្នកឆ្លងវីរុស កូវីដ-១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ មាន១៨នាក់ ក្នុងនោះមាន៤នាក់ស្លាប់។ ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានប្រកាសកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈថា មានមនុស្សពីរនាក់ទៀតនៅក្នុងប្រទេសនេះ ដោយវីរុសផ្លូវដង្ហើម។

អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់លោកKianoushJahanpour បានបញ្ជាក់ថា ក្នុងប្រទេសនេះរកឃើញមានករណីឆ្លងថ្មី១៣នាក់ ក្នុងនោះមាន ៧នាក់នៅក្នុងខេត្ត Qom ២នាក់នៅក្នុងខេត្តGilanនិង៤នាក់នៅរដ្ឋធានីតេអ៊ីរ៉ង់។ សរុបមានអ្នកឆ្លងវីរុស១៨នាក់ ក្នុងនោះមាន៤នាក់ស្លាប់។

មន្ត្រីសុខាភិបាលអ៊ីរ៉ង់បានបញ្ជាក់ថា វីរុសកូវីដ-១៩ អាចឆ្លងចូលពីប្រទេសចិនតាមរយៈពលរដ្ឋចិនមកធ្វើការនៅខេត្ត Qom ដែលបានទៅផ្ទះក្នុងពេលចូលឆ្នាំចិន។ ក្រុមហ៊ុនចិនកំពុងតែសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យមួយនៅក្នុងខេត្តQom ។

ប្រទេសជិតខាងអ៊ីរ៉ង់ បានសម្រេចបិទព្រំដែនទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងនោះមានអីរ៉ាក់ អាមឺនៀ ហើយពេលនេះគុយវែតក៏បានសម្រេច ផ្អាក់ការហោះហើរចេញចូលទៅកាន់អ៊ីរ៉ង់ផងដែរ ៕


ចែករំលែក៖