ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានបុរសម្នាក់ឈ្មោះ ធា រតនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូម៉ាកហុ ងដាសេ១២៥សេរីឆ្នាំ២០២០ ទៅបាត់នៅតាមផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃដដែល។ ក្រោយពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រា វដល់កន្លែងកើតហេតុ ទើបដឹងថា ម៉ូតូខាងលើត្រូវបុរសនេះបានខ្ចី ពីប្អូនថ្លៃរបស់ខ្លួនថាទៅរកកា រងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់ លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន ៩០០ដុល្លារ ដើម្បីយកទៅសងគេវិញ។ ក្រោយពីយកម៉ូតូខាងលើទៅបញ្ចាំហើយ គ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូនក៏មកកុហកបំប៉ោងសភាពកា រណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្ដតិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅ បាត់។ នៅពេលនេះបុរសខាងលើបានមកធ្វើកា រសូមទោសរាល់កំហុសដែលខ្លួនបានភូ តភរទៅដល់សមត្ថកិច្ចហើយថា មិនមានករណីគេដាក់ថ្នាំយកម៉ូតូនោះ ទេ ៕ ដោយ ៖ ភារ៉ា ដង្កោ
រឿងទាក់ទង
រថយន្ត២គ្រឿងបើកបរបព្ច្រាសទិសគ្នាក្នុង ល្បឿនលឿនបុកគ្នាពេញមួយទំហឹងបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសម្នាក់
8 hours ago
បេក្ខជនក្រុមប្រឹក្សាឃុំបក្សភ្លើងទៀន ៤រូប នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានផ្តាច់ខ្លួនពីបក្សប្រឆាំង
17 hours ago