រយៈពេលកន្លងមកចាប់តាំងពីវីរុសកូវីដ19ផ្ទុះឡើងប្រទេសក្នុងតំបន់អាស៊ានក្នុងនោះមានវៀតណាមនិងថៃជាដើមក៏ មានករណីឆ្លងតែព្យាបាលបានជាសះស្បើយ មិនមានអ្នកស្លាប់នោះឡើយ។ ប៉ុន្តែពេលនេះថៃមានករណីស្លាប់លើកដំបូង ដោយសារតែវីរុសកូវីដ-១៩នាថ្ងៃទី១ខែមីនានេះ។ លោកទ្រីរ៉ាត ហែមសាតតា សាស្ត្រាចារ្យផ្នែក សរសៃប្រសាទ នាយកដ្ឋានឱសថផ្ទៃក្នុង មហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យជូឡាឡុងកន បានឲ្យដឹងថា មានអ្នកជំងឺម្នាក់ជនជាតិថៃ បាន ស្លាប់ ដោយសារវីរុសកូរ៉ូណា COVID-19។ យោងតាមប្រភពព័ត៌មានដដែលបានប្រាប់ឲ្យដឹងថា បុរសជនជាតិថៃ អាយុ៣៥ឆ្នាំដែលជាអ្នកលក់ផលិតផលហើយបានឆ្លងវីរុស COVID-19 នៅថ្ងៃទី១៦ ខែកុម្ភៈ ។ លោកវេជ្ជបណ្ឌិត ទ្រីរ៉ាត ហែមសាតតាបានបន្ថែមទៀតថា អ្នកជំងឺពុំមានរោគប្រចាំខ្លួនយ៉ាងណាក្ដីតែពេលដែលមេរោគ COVID-19 បានឆ្លងហើយនោះវានឹងបណ្ដាលឲ្យសួតអ្នកជំងឺហើមខ្លាំងទាំងសងខាងរហូតដល់ស្លាប់បែបនេះ។ អ្នកស្លាប់ដោយកូវីដ-១៩នៅថៃជាករណីទីពីរហើយក្នុងដំបន់អាស៊ានកន្លងមកនៅក្នុងប្រទេសហ្វីលីពីនក៏មានអ្នកស្លាប់ម្នាក់ផងដែរតាំងពីដើមខែកុម្ភៈមកម៉្លេះ៕ ដោយ៖ធីរីណា![]()
![]()
![]()